​ដើម្បី​ឱ្យ​ច្បាស់​ថា​ម្នាក់​ហ្នឹង​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C គួរតែ​ធ្វើ​តេស្ត​អ្វីខ្លះ​?

​ដើម្បី​ឱ្យ​ច្បាស់​ថា​ម្នាក់​ហ្នឹង​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C គួរតែ​ធ្វើ​តេស្ត​អ្វីខ្លះ​?

​ការ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C ចំពោះ​មនុស្ស​ដែល​មាន​ការប្រឈមមុខ​ខ្ពស់​នោះ​អាច​ជួយ​ឱ្យ​គ្រូពេទ្យ​ចាប់ផ្តើម​គម្រោង​ព្យាបាល ឬ​ណែនាំ​ពី​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ដែល​អាច​បន្ថយ​ការខូចខាត​ថ្លើម​បាន​។ ការណែនាំ​នេះ​ត្រូវ​ធ្វើ​ដោយសារ​តែ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C ច្រើន​តែ​បណ្តាលឱ្យ​ខូច​ថ្លើម​មុន​ពេល​បង្ក​ជា​រោគសញ្ញា​។

​ចំពោះ​អ្នក​ដែល​ចង់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការពិនិត្យ​រក​មើល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C នោះ​គឺ​៖

  • ​អ្នក​ដែល​ធ្លាប់​ចាក់​ថ្នាំ ឬ​ប្រើប្រាស់​ថ្នាំញៀន​
  • ​អ្នក​ដែល​មាន​លទ្ធផល​តេស្ត​មុខងារ​ថ្លើម​មិនធម្មតា​
  • ​ក្មេង​ដែល​កើត​ពី​ម្តាយ​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C
  • ​បុគ្គលិក​សុខាភិបាល និង​សង្គ្រោះ​បន្ទាន់​ដែល​ប៉ះពាល់​នឹង​ថ្លើម ឬ​ម្ជុល​ច្រើន​
  • ​អ្នក​មាន​ជំងឺ​ឈាម​ក្រក​ក​ដែល​ព្យាបាល​មុន​ឆ្នាំ​១៩៨៧
  • ​អ្នក​ដែល​ទទួលយក​ការព្យាបាល​ដោយ​ការលាង​ឈាម​រយៈពេល​យូរ​
  • ​អ្នក​ដែល​បញ្ចូល​ឈាម ឬ​ប្តូរ​សរីរាង្គ​មុន​ឆ្នាំ​១៩៩២
  • ​ដៃគូ​រួមភេទ​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C
  • ​អ្នក​មាន​ជំងឺ​អេដស៍​
  • ​អ្នក​កើត​ពី​ឆ្នាំ​១៩៤៥ ទៅ​១៩៦៥
  • ​អ្នក​ជាប់​ពន្ធនាគារ​

​តេស្ត​ឈាម​


​តេស្ត​ឈាម​អាច​នឹង​ជួយ​៖

  • ​កំណត់ថា​អ្នក​មាន​វីរុស​រលាក​ថ្លើម​ប្រភេទ​C ឬ​អត់​
  • ​កំណត់​ដឹង​អំពី​បរិមាណ​វីរុស​រលាក​ថ្លើម​ប្រភេទ​C ក្នុង​ឈាម ឬ​ហៅ​ថា Viral Load
  • ​វាយ​តម្លៃ​ទៅលើ​ហ្សែ​ន​របស់​វីរុស (Genotyping) ដែល​អាច​កំណត់​ដឹង​ថា​គួរ​ព្យាបាល​ដោយ​របៀប​ណា​។

​តេស្ត​លើ​ជាលិកា​ថ្លើម​ដើម្បី​កំណត់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ខូច​ថ្លើម​
​គ្រូពេទ្យ​អាច​នឹង​ប្រើ​វិធី​ច្រឹប​សាច់​ថ្លើម​ដើម្បី​ធ្វើ​ការពិនិត្យ​នៅក្នុង​មន្ទីរពិសោធន៍​បន្ថែម​។ ការ​ច្រឹប​សាច់​ថ្លើម​នេះ​អាច​កំណត់​ដឹង​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​ណែនាំ​អំពី​ការព្យាបាល​ណាមួយ​ដែល​ស័ក្កិសម​ផងដែរ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។