សញ្ញា​ដែល​អាច​គិតថា អ្នក​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B

សញ្ញា​ដែល​អាច​គិតថា អ្នក​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B

​រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B អាច​មាន​ចាប់ពី​កម្រិត​តិចតួច រហូត​ដល់​ធ្ងន់ធ្ងរ ដែល​ជា​ធម្មតា​កើតមាន​ចាប់ពី​១ ទៅ​៤​ខែ​ក្រោយ​ពី​ឆ្លង​ជំងឺ​នេះ​រួច​។ រោគសញ្ញា​របស់​ជំងឺ​នេះ​មាន​ដូចជា​៖

  • ​ឈឺ​ពោះ​
  • ​ទឹកនោម​ខាប់​
  • ​ក្តៅខ្លួន​
  • ​ឈឺ​សន្លាក់​
  • ​មិន​ឃ្លាន​អាហារ​
  • ក្អួត និង​ចង្អោរ​
  • ​ខ្សោយ និង​អស់កម្លាំង​
  • ​ស្បែក និង​ភ្នែក​ទៅ​ជា​លឿង​

​បើសិន​ជា​អ្នក​ដឹងថា ខ្លួនឯង​ទើបតែ​បាន​ប៉ះពាល់​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B រួច​នោះ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​ទៅ​។ ការព្យាបាល​បែប​បង្ការ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ​បាន​បើសិនជា​អ្នក​ទទួលបាន​ការព្យាបាល​ក្នុង​រយៈពេល​២៤​ម៉ោង​ក្នុង​អំឡុងពេល​ប៉ះពាល់​នឹង​ជំងឺ​នេះ​រួចហើយនោះ​។

​បើសិន​ជា​អ្នក​យល់ថា​មាន​រោគសញ្ញា​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ហើយ គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ដើម្បី​កំណត់​លក្ខណៈ​ជំងឺ​នេះ​ឱ្យបាន​ច្បាស់​ទៅ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • សញ្ញា​ដែល​អាច​គិតថា អ្នក​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B已关闭评论
  • 342 views
  • Hide Sidebar
    A+
Publish on:2015/11/06  Category:ជំងឺទូទៅ
Tags: