រូបរាងចង្អុលដៃទាំង៣នេះ អាចប្រាប់ថា​អ្នកជាមនុស្សបែបណា

តើអ្នកដឹងទេ​ថា រូបរាង​ម្រាមដៃ​របស់អ្នក​អាចបង្ហាញ​ពីការពិត​នៃចរិកលិកលក្ខណៈ​របស់អ្នក? ខាងក្រោម​នេះជារូបភាពដែលអ្នកអាចប្រៀប​ធៀប​ទៅនឹងទម្រង់ម្រាមអង្អុលដៃ​របស់​អ្នក រួច​អាន​អត្ថបទដើម្បីឲ្យថា អ្នក​ជាមនុស្សប្រភេទ​បែបណា៖
 
រូបរាងចង្អុលដៃទាំង៣នេះ អាចប្រាប់ថា​អ្នកជាមនុស្សបែបណា
ប្រភេទ A
អ្នកជាមនុស្ស​ដែលមានកង្វល់ច្រើន ហើយ​មិនសូវ​បាន​ចែករំលែក​ពីអារម្មណ៏​ខ្លួនឯងឲ្យអ្នកដ៏ទៃនោះទេ។ អ្នកជា​មនុស្សស្ងៀមស្ងាត់ បើទោះបីជាអ្នកធ្វើពុត​ជារឹងមាំ និង​ក្លាហាន ហើយ​មាន​ភាពឯករាជ្យ​ច្រើន​លើខ្លួន​ឯង​ក៏ដោយ។ ជាការ​ពិតណាស់ អ្នកជាមនុស្ស​មានចិត្តមាំណាស់។ អ្នកធ្វើ​សកម្មភាព​នៅចំពោះមុខ​មនុស្ស​ដែលអ្នក​បានជួប​ជាលើកដំបូង ហើយ​អ្នក​ជាមនុស្ស​ស្អប់​ការកុហក, លាក់​ពុត និង​មិន​ស្មោះត្រង់។
ជួនកាល​អ្នកជា​​មនុស្សវាយឬក ប៉ុន្តែតាម​ពិតអ្នក​​ជាមនុស្សគិតដល់ប្រយោជន៏​អ្នកដទៃច្រើនជាងខ្លួនឯង ព្រោះអ្នក​មានចិត្តធំ និង​ចង់ជួយដល់អ្នកដទៃ។ ហើយអ្នក​​ក៏ជា​មនុស្ស​ប្លែក​ខុស​គេ​ផងដែរ។
អ្នកនឹងបញ្ចប់​កិច្ចការនីមួយៗ​បានទាំងអស់ បើទោះបីនៅពេ​លអ្នក​មិនចូលចិត្ត​ធ្វើវាក៏ដោយ។ អ្នកមាន​ចិត្តអត់ធ្មត់​ចំពោះអ្នក​ដែល​មិនស្និតស្នាល​នឹងអ្នក ប៉ុន្តែ​ឆាប់ឆេវឆាវ​នឹង​មនុស្ស​ដែល​ស្និតស្នាល​នឹង​អ្នកទៅវិញ។ អ្នកតែងតែ​សើច សូម្បីតែ​នៅពេលដែលមានរឿងអ្វីមួយដែល​មិនគួរឲ្យ​ចង់សើច​ក៏ដោយ។
ប្រភេទ B
ជាធម្មតា អ្នកគ្មាន​ឱកាសនៅក្បែរ​មនុស្ស​ជា​ទីស្រឡាញ់ឡើយ។ អ្នកជា​មនុស្សស្មោះត្រង់ ហើយ​នៅពេលអ្នក​ស្រឡាញ់អ្នកណាម្នាក់ អ្នកនឹង​ផ្តល់​ភាពយកចិត្តទុក​ដាក់​បំផុត​សម្រាប់​គេ។
ជាការពិតអ្នកជា​មនុស្សឆាប់ឆេវឆាវ ហើយ​តែងតែ​លាក់ពុត​ដើម្បីការពារអារម្មណ៏​អ្នកដទៃ។ អ្នកជាមនុស្ស​មាន​ចិត្ត​មុះមុត​បំផុត បើសម្រេចចិត្តធ្វើអ្វីហើយ អ្នកធ្វើវា​បាន​យ៉ង​ល្អ​បំផុត។
ជាទូទៅ អ្នក​ជាមនុស្សខ្លាច​ឈឺ ដូច្នេះអ្នក​តែងតែធ្វើពុតជា​សុខសប្បាយ​នៅពេល​អ្នកមិនស្រួល​ខ្លួន​ ហើយព្យាយាមអត់ទ្រាំ​បើទោះបីជាមាន​អារម្មណ៍​មិនល្អក៏ដោយ។ អ្នក​ជាមនុស្ស​រឹងមាំ និង​ឯករាជ្យ ​តែងពាក្យសំដីនិយាយ​មិនពិរោះស្តាប់ បើទោះបីជាអ្នក​ជាមនុស្ស​ចិត្តទន់ ងាយ​នឹងឈឺចាប់​ក៏ពិតមែន។ គូស្នេហ៏​ដែល​ល្អឥតខ្ចោះ​ជាមនុស្ស​ម្នាក់​ដែល​យល់​ពីចិត្ត​អ្នក និង​ស្រឡាញ់​អ្នក ហើយផ្តល់​នូវអ្វីៗ​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវការ។
ប្រភេទ C
អ្នកជាមនុស្ស​ដែលគិតចង់​ធ្វើអ្វីហើយ ធ្វើភ្លាម និង​ជាមនុស្សឆាប់ខឹង ប៉ុន្តែអ្នកក៏ងាយ​នឹងបំភ្លេចអារម្មណ៏​ពិបាកៗ​បានដែរ។ អ្នកមិនចូលចិត្ត​ការងារពិបាកៗ និង​មិនចូលចិត្ត​ធ្វើកិច្ចការ​មិនធ្លាប់​ធ្វើពីមុនមក។ តែទោះបីជា​យ៉ាង​ណា អ្នកគោរព​អត្តចរិក​របស់​អ្នកដទៃ។ ពេលខ្លះ នៅពេលអ្នក​មានជម្លោះតែងតែធ្វើឲ្យ​​បញ្ហាឲ្យ​កាន់តែធំឡើង ប៉ុន្តែ​ក្រោយ​​មក​អ្នក​សុំ​ទោស​វិញ។
អ្នកចូលចិត្តរក្សា​អារម្មណ៏ និង​បញ្ហារបស់ខ្លួននៅក្នុងចិត្តជានិច្ច​ ហើយមិន​លាក់ពុត​ឡើយ។ អ្នកដឹង​ច្បាស់ថា អ្វីដែលអ្នក​ចង់បាន និង​អ្វីដែល​អ្នកមិនចង់បាន។ 
អ្នក​ចង់បានមនុស្សជាច្រើនជឿទុកចិត្តលើអ្នក ហើយ​ពឹងផ្អែក​លើអ្នក, អ្នកជាមនុស្ស​ចិត្តទន់ ងាយនឹង​ឈឺចាប់។ ប្រសិនបើ​មាន​នរណាម្នាក់នោះធ្វើខុសឆ្គងមកលើអ្នក ហើយ​មក​សុំទោស​​អ្នកវិញ អ្នក​នឹងអត់ទោស​ឲ្យគេ​ភ្លាមៗ ព្រោះអ្នកជាមនុស្ស​ខឹងគេ​មិន​បានយូរ​ឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបរាងចង្អុលដៃទាំង៣នេះ អាចប្រាប់ថា​អ្នកជាមនុស្សបែបណា