តើ​ខ្ញុំ​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលបាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​?

: សួស្តី​ប្រិយមិត្ត​ទាំងអស់​!!! នៅ​សប្តាហ៍​នេះ​ខ្ញុំបាទ​ឈ្មោះ សែន គី​រី ដែលជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា នឹង​នាំ​អារម្មណ៍​មិត្ត​អ្នកអាន​ទៅកាន់​សំណួរ​មួយទៀត​របស់​អតិថិជន​ដែល​គាត់​បាន​លើកឡើងថា បន្ទាប់ពី​ខ្ញុំ​ទទួលបាន​ព័ត៌មាន​ស្តីអំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​រួចហើយ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលបាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​?

​ជាការ​ពិតណាស់​សេវា​ធានារ៉ាប់រង​អាយុជីវិត​គឺជា​សេវា​មួយ​ដែលមាន​រយៈពេល​យូរអង្វែង ដូច្នេះ​តម្រូវ​ឲ្យ​លោកអ្នក​ចំណាយ​ពេលវេលា​សិក្សា​ឲ្យ​បាន​គ្រប់គ្រាន់​មុននឹង​សម្រេចចិត្ត​ទិញ​សេវា​នេះ​។​នៅពេលដែល​លោកអ្នក​ធ្វើការ​សម្រេចចិត្ត​ច្បាស់លាស់​ហើយ​នោះ លោកអ្នក​ត្រូវបំពេញ​ពាក្យស្នើសុំ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​។ លោកអ្នក​ត្រូវបំពេញ​ពាក្យស្នើសុំ​ដោយ​ខ្លួនឯង និង​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​និង​ហ្មត់ចត់​បំផុត​ដោយ​មិនមាន​ការលាក់លៀម​នោះឡើយ​។​បន្ទាប់មក​លោកអ្នក​ត្រូវ​បង់ថ្លៃ​បុព្វលាភ​រ៉ាប់រង​ដំបូង​ទៅតាម​ទំហំ​ទឹកប្រាក់​ដែល​បាន​ទិញ ហើយ​លោកអ្នក​អាច​នឹង​តម្រូវ​ឲ្យ​ពិនិត្យ​សុខភាព (​ប្រសិនបើ​មាន​)​។ ជាងនេះទៅទៀត​លោកអ្នក​ត្រូវ​ប្រាកដថា​លោកអ្នក​បានផ្តល់​ឯកសារ​គ្រប់គ្រាន់​ភ្ជាប់​ជាមួយនឹង​ពាក្យស្នើសុំ​ផងដែរ​។​

​ប្រសិនបើ​ក្រុមហ៊ុន​ពិនិត្យឃើញថា​លោកអ្នក​ផ្តល់ព័ត៌មាន​មិន​ពិត​ជុំវិញ​បញ្ហា​សុខភាព និង​របៀបរបប​នៃ​ការរស់នៅ ឬ​ស្ថានភាព​ហិរញ្ញវត្ថុ​នោះ ក្រុមហ៊ុន​អាច​នឹង​ដំឡើងថ្លៃ​បង់​បុព្វលាភ​រ៉ាប់រង​របស់លោក​អ្នក​ឬ​មិន​ទទួល​ធានារ៉ាប់រង​តែម្តង​ឬ​អាច​នឹង​ឈានដល់​ការមិន​ទូរ​ទាត់​សំណង​ដល់​លោកអ្នក​ទទួលផល ក្នុងករណី​មាន​គ្រោះ​អកុសល​កើតឡើង​។​ដូច្នេះ សូម​លោកអ្នក​ផ្តល់ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ និង​សុក្រឹត ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ក្រុមហ៊ុន​ក្នុងការ​វាយតម្លៃ​លើ​ការស្នើសុំ​របស់លោក​អ្នក​។​

​សំណួរ​នៅ​សប្តាហ៍​៖​តើ​លោកអ្នក​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលបាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​?
​ចូរ​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​ជាងគេ​៖
​ក​.​គ្រាន់តែ​ទូរស័ព្ទ​មកកាន់​ក្រុមហ៊ុន​ដើម្បី​សួរ​ព័ត៌មាន​
​ខ​.​គ្រាន់តែ​ទៅ​សាកសួរ​ព័ត៌មាន​ផ្ទាល់​ពី​ក្រុមហ៊ុន​
​គ​. ត្រូវបំពេញ​ពាក្យស្នើសុំ​បង់ថ្លៃ​បុព្វលាភ​រ៉ាប់រង​ដំបូង និង​ពិនិត្យ​សុខភាព ដែល​ស្របតាម​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​
​ឃ​.​គ្រាន់តែ​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន​

​សូម​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​រួច​ផ្ញើ​ទៅកាន់​អាសយដ្ឋាន​អ៊ី​ម៉ែ​ល [email protected] [email protected][email protected]្ទ​របស់លោក​អ្នក​*​។​

​សម្រាប់​លក្ខខណ្ឌ​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ​៖
www.prudential.com.kh/corp/prudential_km_kh/liuterm

តើ​ខ្ញុំ​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលបាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​?