កម្មការិនី​ម្នាក់ ស្លាប់ និង​៤​នាក់​ទៀត​ដួលសន្លប់ ដោយសារ​ថប់ដង្ហើម​

ព្រៃវែង: កម្មការិនី ម្នាក់​បាន​ស្លាប់ និង ៤​នាក់​ទៀត បាន​ដួលសន្លប់ នៅ​រោងចក្រ​សម្បត្តិ​ត្រេ​ឌី​ងស្ថិតក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ កាលពី​វេលា​ម៉ោង ៤:៣០​នាទី​ល្ងាច ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ខាងលើ កម្មករ នៅ​រោងចក្រ​សម្បត្តិ​ត្រេ​ឌី​ង ៥​នាក់បាន​ខ្យល់ ថប់ដង្ហើម សន្លប់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភា្ល​មៗផងដែរ ប៉ុន្តែ​ជា​អកុសលកម្ម​ការិនី​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។

​សមត្ថកិច្ច​បាន​បន្តថា កម្មការិនី​ដែល​បាន​ស្លាប់​នោះ​មាន ឈ្មោះ រ៉​ន ស្រី​នាង ភេទ​ស្រីអាយុ​១៩​ឆ្នាំ មាន​លំនៅ​ភូមិ​ព្រៃ​ឫស្សី ឃុំ​ជា​ខ្លាង បាន​ស្លាប់​នៅ​មន្ទីរ​​ពេទ្យ ។​

 ចំណែកឯ​អ្នក​ដួលសន្លប់ ទាំង ៤​នាក់ រួមមាន ទី​១ ឈ្មោះ អៀន អ៊ី​ត ភេទ​ស្រី​អាយុ​១៧ឆ្នាំ ទី​២ ឈ្មោះ អៀន អ៊ិន ភេទ​ស្រី អាយុ​១៩​ឆ្នាំ អ្នក​ទាំងពីរ​ជា​បងប្អូន​បង្កើត រស់នៅភូមិ​ចុង​អំពិល ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច​។ ទី​៣ ឈ្មោះ វ៉ាង ស្រី​ម៉ុ​ច ភេទ​ស្រីអាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ទ្រេត ឃុំ​តា​កោរ ស្រុក​ពោធិ​រៀង និង​ទី​៤ ឈ្មោះ ចាន់ស្រី​រ៉ា ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ឆ្កែ​កូន ឃុំ​ជា​ខ្លាង ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា អ្នក​ទាំង ៤​នាក់ គ្រាន់តែ​សន្លប់ និង​កំពុង​សម្រាក​ព្យាបាលនៅ​មណ្ឌល​សុខភាព​ស្វាយ​អ​ន្ទ​រ មូលហេតុ​មកពី​ខ្យល់ ថប់ដង្ហើម ។ ចំណែកកម្មការិនី​ដែល​បាន​ស្លាប់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​R