គជប ប្រកាសថា ៥ ថ្ងៃ ចុះឈ្មោះ​អ្នកបោះឆ្នោត​បាន​ជាង ៨.០០០ នាក់​

ភ្នំពេញ: គជប បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៦​វិច្ឆិកា​នេះ​ថា ក្នុង​រយៈពេល ៥ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១​វិច្ឆិកា ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ នៅ​៤១ ភូមិ ដែលជា​គោលដៅ​នោះ គឺ​គជប​ចុះឈ្មោះ​អ្នកបោះឆ្នោត​បាន​ចំនួន ៨.២៥៨ នាក់​។ ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត សាកល្បង ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥​វិច្ឆិកា នៅ ៤១ ភូមិ ក្នុង ២៥ ខេត្ត​រាជធានី ដែល​គជប​បាន​ប៉ាន់​ស្មានថា មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប ៣២.៧៥៥ នាក់​៕​

គជប ប្រកាសថា ៥ ថ្ងៃ ចុះឈ្មោះ​អ្នកបោះឆ្នោត​បាន​ជាង ៨.០០០ នាក់​