ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​លង់​ទឹកអូរ​ស្លាប់​នៅ ស្រុក​កណ្ដាលស្ទឹង​

កណ្តាល:  ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​លង់​ទឹកអូរ​ស្លាប់ យ៉ាង​អាណោចអាធម៌ និង​បង្ក​ឲ្យ​ភា្ញក់​ផ្អើល​នៅវេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុចក្នុង​អូ ភូមិ​ជើង​ព្រ​អំ​ទី​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

 ក្មេងរងគ្រោះ​ឈ្មោះ​អៃ សំណាង ភេទ​ប្រុស អាយុ​១០​ឆ្នាំ នៅ​ភូមិ​ជើងព្រៃ​ទី​២ ឃុំ​អំ​ព្រៅព្រៃ ស្រុក​ណ្ដា​ល​ស្ទឹង ខេត្តកណ្តាល មុខរបរ​សិស្ស ។​

 មុនពេល​កើតហេតុ​ក្មេងប្រុស​រងគ្រោះ​បាន​ទៅ​ងូតទឹក​នៅ​អូរ​ខាងក្រោយ​ផ្ទះ​របស់​អ៊ុំដោយ​ទៅជា​មួយ​ប្អូនជីដូនមួយ​អាយុ​៤​ឆ្នាំ លុះដល់​វេលា​កើតហេតុ​ក្មេងប្រុស​រងគ្រោះបាន​លង់ទឹក ត្រូវបាន​ប្អូនជីដូនមួយ​ស្រែក​ឲ្យ​គេ​ជួយ​មួយសន្ទុះ​ក្រោយមកក៏មាន​អ្នកភូមិ​មកជួយ​ស្រង់ ពី​ក្នុង​ទឹកតែ​ជា​អកុសល់​ក្មេងប្រុស​រងគ្រោះ​បានស្លាប់​ទៅហើយ​។​

 តាម​កាពិ​និត្យ​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ​ឃើញថា ក្មេងប្រុស​រងគ្រោះ​បាន​ស្លាប់ដោយសារ​លង់ទឹក​ប្រាកដ​មែន បានប្រគល់​សាកសព​ជូន​គ្រួសារ​ដើម្បី​ធើ​បុណ្យតាម​ប្រពៃណី​៕​R

ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​លង់​ទឹកអូរ​ស្លាប់​នៅ ស្រុក​កណ្ដាលស្ទឹង​

ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​លង់​ទឹកអូរ​ស្លាប់​នៅ ស្រុក​កណ្ដាលស្ទឹង​