​ពលរដ្ឋ និង​មន្ដ្រី​មូលដ្ឋាន ភាគច្រើន ស្នើសុំ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត អរូប​វ័​ន្ធ និង​សេវា​នានា​

បន្ទាយមានជ័យ: វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ក្រុមប្រឹក្សា​ខេត្ត ខែតុលា​-​វិច្ឆិកា​ឆ្នាំនេះ នាទី ចុងក្រោយ ធ្វើ​នៅ​សាលាស្រុក​ស្វាយចេក សម្រាប់​ស្រុក​ស្វាយចេក និង​ថ្មពួក កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
        
​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បាន​និយាយថា​: សម្រាប់​ឆ្នាំនេះ វេទិកា​បានធ្វើ​ជា​និមិត្តរូប គ្រប់​ស្រុក ក្រុង​ហើយ ហើយ​បញ្ចប់​នៅថ្ងៃនេះ​។ វេទិកា​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ សម្រាប់​លើកកម្ពស់​គណនេយ្យភាព តម្លាភាព និង​ការចូលរួម​របស់​ពល​រដ្ឋ ក្នុង​ដំណើរការ​អភិបាលកិច្ច​ល្អ របស់​ក្រុមប្រឹក្សា នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​
    
​ពលរដ្ឋ​និង​មន្ត្រី​មូលដ្ឋាន ភាគច្រើន គាំទ្រ​ដំណើរការ​វេទិកា ហើយ​បាន​សំណូមពរ​ដល់​មន្ត្រី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ជំនាញ ពាក់ព័ន្ធ​លើ​ការជួសជុល និង​ស្ថាបនា​ផ្លូវថ្នល់ ប្រឡាយទឹក បង្គន់​អនាម័យ​។ សុំ​ជួយ​បញ្ចុះតម្លៃ​សេវា​ត​ភ្ជាប់ និង​តម្លៃ​គីឡូវ៉ាត់​អគ្គិសនី​។ សុំ​ជួយ​រក​ទីផ្សារ និង​ជួយ​រក្សា​តម្លៃ​កសិផល កុំអោយ​ឈ្មួញកណ្តាល​ក្រឡុក តាម ចិត្ត​។ សុំ​ជួយ​សេវា​បណ្តុះបណ្តាល វិជ្ជាជីវ​:​យុវជន ដើម្បី​មានការ​ងារ​ធ្វើ និង​មាន​ជីវភាព​សមស្រប​។​បិ​សេស​វិស័យ​កសិកម្ម​។ សុំ​ជួយ​ដោះស្រាយ​បណ្តឹង​ដីធ្លី និង​កង្វល់​ទាំង ឡាយ ទាក់ទិន​សុខភាព ជីវភាព​ជាដើម​។​
       
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ បាន​ឆ្លើយតប​ភ្លាមៗ ក្នុង​ទស្សនៈវិស័យ​។ លោក គោ​ស៊ុំ សារឿ​ត ក៏បាន​លើក​ពី​គោល នយោបាយ និង​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល និង​ក្រសួង អាជ្ញាធរខេត្ត ស្រុក ក្រុង សម្រេចបានហើយ​បាន​ជួយ​ជីវភាព​ពលរដ្ឋ​។​
        
​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ថ្លែង​បិទ​វេទិកា​ថា​: តប​នឹង​វេទិកា​នេះ គណ​:​អភិបាល និង​មន្ទីរ​អង្គភាព​នានា នឹង​ជម្រុញ​និង​មាន​វិធានការ ដោះស្រាយ​បញ្ហា​អាទិភាព ហើយ​ដាក់​ចូលក្នុង​ផែនការ ៣ ឆ្នាំ​រំកិល របស់​ក្រុមប្រឹក្សា​ខេត្ត ដើម្បី​ឆ្លើយតប សំដៅ​លើកកម្ពស់​គុណភាព​សេវា និង​ជីវភាព​ពលរដ្ឋ​៕V/S