បុគ្គលិកឆ្នើមផ្នែកលក់ ប្រចាំក្រុមហ៊ុនហ្វដ នៅប្រទេសកម្ពុជា នឹងចូលរួមប្រកួតពានរង្វាន់ លំដាប់ពិភពលោកនៅ ប្រទេសថៃ

ភ្នំពេញ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ៖ ក្រុមហ៊ុន​ RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ FORD ក្នុងប្រទេសកម្ពុជា​ បានរៀបចំកម្មវិធីប្រកួតយក ពានរង្វាន់ ផ្នែកលក់​ ពីក្រុមហ៊ុន អ អិម អេ ដែលជាតំណាំងចែកចាយ រថយន្តហ្វដនៅប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីប្រកួតចម្រាញ់ យកទីប្រឹក្សាផ្នែកលក់ ដែលមានសមត្ថភាព ខ្ពស់ជាងគេទៅ ប្រកួតយកពានរង្វាន់ផ្នែក​លក់ និងសេវាកម្ម ពិភពលោកប្រចាំ ឆ្នាំ ២០១៥ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នាពេលឆាប់ៗខាងមុខនេះ។ ការប្រកួត យកពានរង្វាន់នេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយត្រូវបានចូលរួម ដោយអ្នកផ្តល់ប្រឹក្សា ផ្នែកលក់ អ្នកផ្តល់យោបល់ផ្នែក សេវាកម្ម អ្នកលក់គ្រឿងបន្លាស់ និង ជាងជួសជុលរថយន្ត ក្នុងគោលបំណងវាស់ ស្ទង់នូវកំរិតយល់ដឹង និងជំនាញក្នុងការងាររបស់ពួកគាត់។​

បុគ្គលិកឆ្នើមផ្នែកលក់ ប្រចាំក្រុមហ៊ុនហ្វដ នៅប្រទេសកម្ពុជា នឹងចូលរួមប្រកួតពានរង្វាន់ លំដាប់ពិភពលោកនៅ ប្រទេសថៃ
គួរបញ្ជាក់ផងដែរថា ការប្រកួតនេះ ត្រូវបានរៀបចំឡើងអស់រយៈពេលមួយថ្ងៃពេញ ដែលមានការ ចូលរួមប្រកួតពី ទីប្រឹក្សារផ្នែកលក់ រថយន្តហ្វដប្រចាំនៅប្រទេសកម្ពុជាទាំងអស់ ដែលត្រូវឆ្លងកាត់ការ ដាក់ពិន្ទុយ៉ាង សុក្រិត្យពីគណៈកម្មការ។​ គ្រប់បេក្ខជនដែលចូលរួមក្នុង ការប្រកួតនេះ សុទ្ធសឹងតែជាអ្នក ដែលមានជំនាញ និងបទពិសោធន៍ក្នុងការផ្តល់ប្រឹក្សារថយន្តទៅ កាន់អតិជន។ ជាលទ្ធផល ក្រុមហ៊ុនបានស្វែងរកឃើញ នូវបេក្ខជនដែលមានសមត្ថភាពខ្ពស់ ជាងគេចំនួនបួននាក់ ក្នុងចំនោមបេក្ខជន ដែលចូលរួមប្រកួត ទាំងអស់ដែលចំណាត់ ថ្នាក់លេខមួយ​បានទៅលើ លោក ហៅ សុផៃ ចំណាត់ថ្នាក់លេខពីរ បានទៅលើ លោក ហាក់ សុវណ្ណដេត និងចំណាត់ថ្នាក់លេខបីស្ទួន​បានទៅលើ លោក ម៉េង រិទ្ធីពល និង លោក យ៉ាន រិទ្ធី ដែលជា​តំណាង ប្រឹក្សាផ្នែកលក់ របស់ក្រុមហ៊ុន ហ្វដប្រចាំនៅក្រុងភ្នំពេញ និង ខេត្តសៀមរាប។​

លោក ឡោ វុទ្ធី ប្រធានផ្នែកលក់ប្រចាំនៃក្រុមហ៊ុនហ្វដ បានលើកឡើងថា “ការចម្រាញ់យក នូវបេក្ខជន ដើម្បីទៅប្រកួតយកពាន រង្វាន់ពិភពលោកនេះគឺត្រូវធ្វើឡើងដោយសុក្រិត ពោលគឺយើង ចម្រាញ់យកបេក្ខជនដែលមានសមត្ថភាព ពិតប្រាកដ ហើយយើងសង្ឃឹម យ៉ាងមុតមាំថា គាត់នឹងបានទទួល ជ័យជំនះត្រលប់មកវិញ សម្រាប់ការប្រកួតលំដាប់ពិភពលោក នាពេលខាងមុខនេះ” ។ លោកបានបញ្ជាក់បន្ថែមថា “បុគ្គលិកផ្នែកលក់ របស់យើងក្នុងប្រទេសកម្ពុជា គឺមានភាពប៉ិន ប្រសប់ណាស់ក្នុងការងារ ហើយខ្ញុំពិតជាមាន មោទនភាពយ៉ាងខ្លាំងដែល សុផៃ នឹងមានឱកាស បញ្ចេញសមត្ថភាពលើឆាក អន្តរជាតិដូច្នេះ”។
បុគ្គលិកឆ្នើមផ្នែកលក់ ប្រចាំក្រុមហ៊ុនហ្វដ នៅប្រទេសកម្ពុជា នឹងចូលរួមប្រកួតពានរង្វាន់ លំដាប់ពិភពលោកនៅ ប្រទេសថៃ
បុគ្គលិកឆ្នើមផ្នែកលក់ ប្រចាំក្រុមហ៊ុនហ្វដ នៅប្រទេសកម្ពុជា នឹងចូលរួមប្រកួតពានរង្វាន់ លំដាប់ពិភពលោកនៅ ប្រទេសថៃ
បុគ្គលិកឆ្នើមផ្នែកលក់ ប្រចាំក្រុមហ៊ុនហ្វដ នៅប្រទេសកម្ពុជា នឹងចូលរួមប្រកួតពានរង្វាន់ លំដាប់ពិភពលោកនៅ ប្រទេសថៃ
បុគ្គលិកឆ្នើមផ្នែកលក់ ប្រចាំក្រុមហ៊ុនហ្វដ នៅប្រទេសកម្ពុជា នឹងចូលរួមប្រកួតពានរង្វាន់ លំដាប់ពិភពលោកនៅ ប្រទេសថៃ

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត