អ្នក​រត់​រថយន្តឈ្នួល​នៅ​តែ​យក​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ធ្វើ​ជា​បេន​ឈប់​ហៅ​ម៉ូយ​យ៉ាង​អនាធិបតេយ្យដដែល

រាជធានី​ភ្នំពេញ ៖ កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ចាប់ពី​គល់​ស្ពាន​អាកាស​៧​មក​រា​រហូត​ដល់​ មុខ​វត្ត​ទឹកថ្លា​ ត្រូវ​បាន​ក្រុម​រថយន្ត​ឈួ​លយ​ក​ធ្វើ​ជា​កន្លែង​ឈប់​ចាប់​ម៉ូយ​យ៉ាង​ រញ៉េរញ៉ៃ​តាំងពី​ព្រលឹម​ទល់​ព្រលប់ ដោយ​គ្មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​អើពើ ឬ​មាន​វិធានការ​អ្វី​ឡើយ ។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​បាន​ធ្វើការ​ រិះគន់​ត្រង់​ៗ​ថា សមត្ថកិច្ច​ចរាចរណ៍ និង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ច្បាស់​ជា​ត្រូវ​ថ្នាំ​សណ្ដំ​របស់​ក្រុម​រថយន្តឈ្នួល​អស់នេះ​មិន​ខាន បើ​មិន​ដូច្នេះ​ទេ​គ្មាន​រថយន្តឈ្នួល​ណា​អាច​ឈប់​​នៅ​ច​ញ្ចើ​ម​ផ្លូវ​ចាប់​ ម៉ូយ​បាន​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​ទេ ។

ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ទៀត​ថា មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​នេះ​ជា​ផ្លូវ​ដែល​ភ្ញៀវ​អន្តរជាតិ​ជិះ​កាត់​ច្រើន ​ជាងគេ ព្រោះ​ជា​ផ្លូវ​ពី​ព្រ​លាន​យន្តហោះ​ជិះ​ចូល​មក​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​អាជ្ញាធរ​បែរជា​ធ្វើ​មិនដឹង ឬ​ក៏​យ៉ាងណា​ទេ បានជា​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​រថយន្តឈ្នួល​ឈប់​ចាប់​ម៉ូយ រត់​ចុះ​រត់ឡើង រញ៉េរញ៉ៃ​តាំង​ពី​ព្រលឹម​ទល់​ព្រលប់​បែប​នេះ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​បាត់បង់​សោភ័ណ​ភាព​ទីក្រុង​អស់រលីង ពេល​ភ្ញៀវ​អន្តរជាតិ​ទើបតែ​ចុះ​ពី​យន្តហោះ​ភ្លាម​ក៏​ឃើញ​ភាព​រញ៉េរញ៉ៃ​បែប​ នេះ​ភ្លាម​បាត់​ទៅ​ហើយ ។

ប្រជាពលរដ្ឋ​ក៏​បាន​​ធ្វើ​ការ​សំណូមពរ​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល នៃ​គណៈ​អភិ​បាល​រាជធានី​ភ្នំពេញ មេត្តា​ជួយ​លុប​បំបាត់​ភាព​រញ៉េរញ៉ៃ​ដែល​តែងតែ​កើត​មាន​ពី​ការ​ឈប់​រថយន្ត​ ចាប់​ម៉ូយតាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​នេះ​ផង ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន​ណាស់ ។

អ្នក​រត់​តាក់ស៊ី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ព្រលយ​ឲ្យ​ដឹង​ថា ការ​ដែរ​ពួក​គាត់​អាច​រកស៊ី​នៅ​តាម​មហាវិថី​នេះ​បាន គឺ​ពួក​គាត់​ត្រូវ​បង់​ឲ្យ​ខាង​ប៉ូលិស​ចរាចរណ៍​ដែល​ឈរជើង​នៅ​គោលដៅ​នេះ​៥​ ពាន់​រៀល និង​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​សុខ​៥​ពាន់​រៀល ទើប​អាច​ឈប់​ចាប់​ម៉ូយ​តាម​ផ្លូវ​នេះ​បាន មិនមែន​ឈប់​ចាប់​ម៉ូយ​ស្រួល​ៗ​នោះ​ទេ ៕

អ្នក​រត់​រថយន្តឈ្នួល​នៅ​តែ​យក​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ធ្វើ​ជា​បេន​ឈប់​ហៅ​ម៉ូយ​យ៉ាង​អនាធិបតេយ្យដដែល
អ្នក​រត់​រថយន្តឈ្នួល​នៅ​តែ​យក​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ធ្វើ​ជា​បេន​ឈប់​ហៅ​ម៉ូយ​យ៉ាង​អនាធិបតេយ្យដដែល
អ្នក​រត់​រថយន្តឈ្នួល​នៅ​តែ​យក​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ធ្វើ​ជា​បេន​ឈប់​ហៅ​ម៉ូយ​យ៉ាង​អនាធិបតេយ្យដដែល
អ្នក​រត់​រថយន្តឈ្នួល​នៅ​តែ​យក​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ធ្វើ​ជា​បេន​ឈប់​ហៅ​ម៉ូយ​យ៉ាង​អនាធិបតេយ្យដដែល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត