គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​០៤ និង​របួសធ្ងន់​១៦នាក់

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) អ្នក​របួសធ្ងន់​១១​នាក់​(​ប្រុស ) របួសស្រាល​៥​នាក់ (​ស្រី​១​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៥ វិច្ឆិកា ២០១៥​។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​, រថយន្ត​ធុន​តូច​១​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង​, ថ្មើរជើង​១​គ្រឿង​។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ល្មើស​ល្បឿន​៤​លើក​, បត់​គ្រោះថ្នាក់​២​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៣​នាក់ (​យប់​៦​នាក់​)៕