ខណៈនេះ អតីត​ស្ត្រី​បឹង​កក់​កំពុង​បន្ត​​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​អាមេរិក​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​​​​​នៅ​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦ វិច្ឆិកា នេះ អតីត​ស្ត្រី​បឹង​កក់ប្រហែលជាង១០នាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​អាមេរិក​ជា​ថ្មី​ម្តង​ទៀត​ បន្ទាប់ពី​តវ៉ា​ម្សិល​មិញ​ពុំ​មាន​ដំណោះ​ស្រាយ ។

ការ​ប្រមូល​ផ្តុំ​គ្នា​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ដង្ហែ​ក្បួន​ទៅ​កាន់​រដ្ឋសភា​ពាក់​ព័​ន្ឋ​នឹង​បញ្ហា​ទាមទារ​សំណង​បន្ថែម និង​សុំ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់​៕