​ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង​ដឹកនាំ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទីតាំង​ស្តុ​ប​បារី​គេចពន្ធ​២​ទីតាំង​

ដោយ៖ធារ៉ា

ខេត្តស្វាយរៀង​៖​ដោយមាន​ពាក្យបណ្តឹង​ពី​ខាង​ក្រុមហ៊ុន​បារី​៥៥៥​ថា មាន​អ្នក​នាំយក​បារី​៥៥៥​គេចពន្ធ​ខុសច្បាប់ និង​ដឹកយក​លក់​បន្ត នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង លោក អ៊​ង រី ព្រះរាជអាជ្ញារង និង​លោក ហែម សាបាន ស្នងការរង​ទទួលបន្ទុក​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​បាន​ដឹកនាំ​កម្លាំង​ចុះ​ឆែកឆេរ និង​បង្ក្រាប​ទំនិញគេចពន្ធ​ខុសច្បាប់​នៅ​ភូមិ បាវិត​កណ្ដាល សង្កាត់​/​ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នោះ ជំហាន​ដំបូង​ចុះ​ឆែកឆេរ​ទីតាំង​ទី​១ ផ្ទះ​ឈ្មោះ មាស សាមី ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​/​ក្រុង​បាវិត រកឃើញ​បារី​៥៥៥ ដែល​គេចពន្ធ​ចំនួន​២៥​ប៉ិច​ក្នុងនោះ​បារី​៥៥៥​ពណ៌​លឿង​២១​ប៊ិច និង​ពណ៌​ខៀវ​៤​ប៊ិច​។ ទីតាំង​ទី​២​មាន​២​កន្លែង ម្ចាស់​ឈ្មោះ ពូ​ក្រឹម អាយុ ៤០​ឆ្នាំ នៅក្នុង​ភូមិ​ពោធិ ឃុំ​មេស​ថ្ង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង កន្លែង​ទី​១​រកឃើញ​បារី​៥៥៥​គេចពន្ធ​ចំនួន​២៨​សុង និង​៣​កញ្ចប់ កន្លែង​ទី​២.​នៅ​ព្រំដែន​រកឃើញ​បារី​គេចពន្ធ​ខុសច្បាប់​ចំនួន​១៨​ប៊ិច និង​៤៤​សុង​។​

​បើតាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹ​ថា បារី​គេ​ពន្ធ​ទាំងនោះ​មានតម្លៃ​ក្នុង​មួយ​ប៊ិច​៦០០​ដុល្លារ​ហើយ​ពួក​ឈ្មួញ​ទាំងនោះ​បន្លំ​ដឹក​ជាមួយ​បារី​ដែលមាន​ពន្ធ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​យ​តាម​ច្រករបៀង​តូចៗ​។ រីឯ​វត្ថុតាង​ទាំងអស់​ត្រូវបាន​យកមក​រក្សាទុក​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕