​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៤​នាក់ របួសធ្ងន់​ស្រាល​១៦​នាក់​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក យប់​២​លើក​,​បណ្តាលអោយ​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​)​អ្នករបួសធ្ងន់ ១១​នាក់​(​ប្រុស​)​របួសស្រាល ៥​នាក់​(​ស្រី​១​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​

​    ​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩​គ្រឿង​, រថយន្ត​ធុន​តូច ១​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, ម៉ូតូ​រ៉ឺម៉ក ១​គ្រឿង​, ថ្មើរជើង ១​គ្រឿង ។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ៤​លើក​, បត់​គ្រោះថ្នាក់ ២​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៣​នាក់​(​យប់​៦​នាក់​)​។ 

​    ​ជាមួយគ្នា​នោះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន​១,៨៤៩​គ្រឿង (​រថយន្ត​ធំ ៨១២​គ្រឿង​) ស្មើ​និង ១,៨៥៣​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ១,១១០​គ្រឿង ស្មើនឹង ១,១១៤​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៧៣៩​គ្រឿង ស្មើនឹង ៧៣៩​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១,៦០៧​គ្រឿង​៕ 

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៤​នាក់ របួសធ្ងន់​ស្រាល​១៦​នាក់​