វិធីធម្មជាតិ ជួយឱ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកមានសុខភាពល្អ និងរឹងមាំ

អាការៈ​ទាំង​ឡាយ​នៃ​ប្រព័ន្ធសរសៃ​ប្រសាទ​ចុះ​ខ្សោយ​ គឺ​បង្ហាញ​ឱ្យឃើញ​លក្ខណៈ​ផ្សេងៗ​គ្នា អាស្រ័យ​ទៅ​លើ​ ផ្នែក​ណា​មួយ​នៃ​​ប្រព័ន្ធនោះ​ត្រូវ​បាន​រង​នូវ​ផល​ប៉ះពា​ល់​ ដែល​អាច​មាន​កម្រិត​ស្រាល​ ឬ​កម្រិត​ធ្ងន់​ធ្ងរ​។ អាការៈ​ទាំង​ឡាយ​ ដែល​អាច​បង្ហាញ​ថា​ ប្រព័ន្ធសរសៃ​ប្រសាទ​ចុះ​ខ្សោយ​នោះ​រួមមាន​ដូច​ជា ​ដក​ដង្ហើម​បាន​ខ្លីៗ​ ឈឺ​ក្បាល​ បែក​ញើស​ច្រើន​ ខ្សោយ​សាច់​ដុំ​ មាន​ការ​ចង​ចាំ​មិន​ល្អ ​ពិបាក​ផ្ដោត​អារម្មណ៍​ ឈឺ​ចាប់​​ស្ពឹក​ស្រពន់​ និង​មាន​អារម្មណ៍​ថា​ក្ដៅ​​ ​ដៃ​ ​និង​ជើង​។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ នៃ​ការ​រង​វិបត្ដិ​ពី​ប្រព័ន្ធ​សរសៃ​ប្រសាទ​ចុះ​​ខ្សោយ ​វា​ជា​រឿង​ចាំ​បាច់​ ដែល​អ្នក​​ត្រូ​វទទួល​ខុស​ត្រូវ​ចំពោះ​សុខ​ភាព​រាង​កាយ​របស់​អ្នក​។ ​កា​រគ្រាន់​តែ​ផ្លាស់​ប្ដូ​រទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ ផ្លាស់​ប្ដូ​ររបប​អាហារ ​និង​ប្រើ​វិធី​ធម្ម​ជាតិ​មួយចំនួន​ អ្នក​ក៏​អាច​ពង្រឹង​ប្រព័ន្ធ​សរ​សៃ​ប្រសាទ​របស់​អ្នក​ឱ្យ​រឹង​មាំ​ និង​ដឹក​នា​ជី​វិត​ប្រ​កប​ដោយ​សុខ​ភាព​ល្អ​បាន​ដែ​រ។ ខាង​ក្រោម​នេះ ​Cool News សូម​​​ណែនាំ​នូវ​វិធី​ ៣ យ៉ាង​ ដើម្បី​ជួយ​ឱ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​អ្នក​រឹង​មាំ​៖១. ដក​ដង្ហើម​ឱ្យ​បាន​វែងៗ​៖ ការ​ដក​ដង្ហើម​បាន​វែងៗ​គឺ​​ជាវិ​ធី​ងាយៗ​ក្នុង​ការ​អនុវត្ដ​ ប៉ុន្ដែ​វា​ជា​ទិក​និក​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​​ការដោះ​ស្រាយ​បញ្ហា​ប្រព័ន្ធ​សរសៃ​​ប្រសាទខ្សោយ​។ វា​អាច​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​សម្រាក​សម្រាន្ដ​ និង​កាត់​បន្ថយ​ស្រ្ដេស​។ លើស​ពី​​នេះ​ទៀត​ កា​រដក​ដង្ហើម​បាន​វែងៗ​លើក​កម្ពស់​សមត្ថភាព​ព្យា​បាល​រោគ​ឱ្យ​ជា​សះ​ស្បើយ​របស់​រាង​កាយ​ និង​ជួយ​ទប់​ស្កាត់​ឥទ្ធិពល​នៃ​ស្រ្ដេស​ និង​ការ​ព្រួយចិត្ដ​។
វិធីធម្មជាតិ ជួយឱ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកមានសុខភាពល្អ និងរឹងមាំ•សូម​ទម្រេត​ខ្លួន​ឱ្យ​បាន​ស្រួយ​ ឬ​អង្គុយ​នៅ​ក្នុង​ចលនា​ដ៏​​ល្អប្រសើ​រមួយ​ ដោយ​ដាក់​ដៃ​ទាំងពី​ររបស់​អ្នក​នៅ​លើ​ពោះ​។•សូម​ដក​ដង្ហើម​ឱ្យ​បាន​វែង​ៗតាម​ច្រមុះ​របស់​អ្នក​ ដោយ​បញ្ហរ​ខ្លួន​របស់​អ្នក​ឱ្យ​ត្រង់​ ហើយ​បន្ទាប់​មក​ហឺត​ចូល​ទៅ​វិញ​។•ទប់​ខ្យល់​ដង្ហើម​របស់​អ្នក​ឱ្យ​បា​ន ៣​វិនាទី​ បន្ទាប់​មក​ដក​ដង្ហើម​ចេញ​ក្រៅ​យឺតៗ​តា​មមាត់​របស់​អ្ន​ក និង​បញ្ចេញ​ខ្យល់​ឱ្យ​អស់​ពី​សួត​របស់​អ្នក​។•បន្ដដកដង្ហើមចេញ និងចូលឱ្យបានវែងៗ រយៈពេល ៥ ទៅ ១០នាទី។•សូម​រីក​រាយ​ក្នុង​កា​រអនុវត្ដ​កា​រដក​ដង្ហើម​វែងៗ​នេះ​ ឱ្យ​បាន​ពីរ​ ឬ​បីដ​ងក្នុង​មួយ​ថ្ងៃ​។
២. ពន្លឺ​ព្រះអាទិត្យ៖​ ពន្លឺ​ព្រះ​អាទិត្យ​មាន​ប្រសិទ្ធ​ភាព​ជួយ​គ្រប់​គ្រង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ ដែល​ជួយ​ឱ្យ​រាង​កាយ​ផលិត​ចេញ​នូវ​វីតា​មីន​D។ កា​រ​សិក្សា​ស្រាវ​ជ្រាវ​មួយ​កាល​ពី​ឆ្នាំ​ ២០១៣​ ចុះ​ផ្សាយ​នៅ​ក្នុង​របាយការណ៍​ឱសថ​ចលនា​សាស្រ្ដ​បាន​បង្ហាញ ​ពី​ទំនាក់​ទំនង​រវាង​ភាព​កង្វះ​វីតាមីន​D និង​ការ​ធ្លាក់​ចុះ​នូ​វជំងឺ​នៃ​ប្រព័ន្ធ​សរសៃ​​ប្រសាទ​កណ្ដា​ល(ខួរក្បាល ​និង​ខួ​រឆ្អឹង​ខ្នង​) ជា​ពិសេស​ជំងឺ​វិកល​ចរិត​ និង​ជំងឺ​ multiple sclerosis។
•សូម​ឱ្យ​រាង​កាយ​របស់​អ្នក​ប៉ះ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ នា​ពេល​ព្រឹក​ព្រលឹម​ស្រាងៗ​ ដោយ​មិន​ចាំ​បាច់​ប្រើ​ក្រែម​កា​រពា​រ​ពន្លឺ​ព្រះ​អាទិត្យ​ប្រភេទ​ Sunscreen នោះ​ទេ ​ឱ្យ​បាន​ ១០​ ទៅ​ ១៥​នា​ទី​រាល់​ថ្ងៃ​ដើម្បី​លើក​កម្ពស់​កម្រិត​វីតា​មីន​D នៅ​ក្នុង​រាង​កាយ​រប​ស់​អ្នក​។•ម្យ៉ាង​ទៀត ​អ្នក​អាច​ទទួល​បាន​វីតាមីន​D ពី​ប្រភេទ​អាហារ​មួយ​ចំនួន​ដូច​ជា​ ត្រី​សា​ម៉ុន​ ត្រី​ទូ​ណា​ ទឹក​ដោះ​គោ ​ស៊ុត​ និង​ធញ្ញ​ជាតិ​សម្រាប់​អាហារ​ពេល​ព្រឹ​ក ដែល​សម្បូរ​ទៅ​ដាយ​វីតា​មីន​D។  អ្នក​អាច​ប្ដូរ​ជម្រើស​ទៅ​ប្រើឱសថ​បង្រ្គប់​ជាតិវីតា​មីន​D បាន​ ក្រោយ​កា​រ​ប្រឹក្សា​ជាមួយ​វេជ្ជ​បណ្ឌិត​។
៣. ​ជាតិ​ម៉ាញ៉េ​ស្យូម​៖ ម៉ា​ញ៉េ​ស្យូម​ គឺ​ជា​សា​រធាតុ​រ៉ែ​ដ៏​សំ​ខាន់​មួយ​ប្រភេទ​ សម្រាប់​ញ៉ាំ​ងឱ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​មាន​សុខភាព​ល្អ​។ ភាព​កង្វះ​សា​រធាតុ​រ៉ែ​ប្រភេទ​នេះ​ មាន​ឥទ្ធិ​ពល​រារាំង​នូវ​ធាតុ​ Neurotransmitter ដែល​ទ្រ​ទ្រង់​ការ​បញ្ជូន​សញ្ញារ​វាង​កោ​សិ​កា​សរសៃ​ប្រសាទ​។ លើស​ពី​នេះ​ទៀត​ វា​ជំនួយ​ដល់​កា​រផលិត​ចេញ​នូវ​សារ​ធាតុ​ Serotonin​ របស់​រាង​កាយ​​ ដែល​មាន​ប្រសិទ្ធ​ភាព​ជួយ​ឱ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​បាន​សម្រាក ​និង​ជួយ​ឱ្យ​មា​ន​អារម្មណ៍​ល្អ​ ព្រម​ទាំង​ជួយ​លើក​កម្ពស់​ឱ្យ​សាច់​ដុំ​បាន​សម្រាក​ផ​ងដែរ​។•សូម​ពិសា​អាហារ​ ដែល​សម្បូរ​ដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​មដូចជា​ ស្ករ​សូ​កូ​ឡា​ពណ៌​ខ្មៅ​ ស្លឹ​កផ្ទី​ សាឡាដ​ ចេក​ គ្រាប់​អាល់​ម៉ិន​ អង្ក​រសម្រូ​ប​ និង​គ្រាប់​ល្ពៅ​។•ម្យ៉ាង​ទៀត​ អ្នក​ក៏​អាច​ជ្រើស​មក​ប្រើ​ឱសថ​បង្រ្គប់​ជាតិ​ម៉ា​ញ៉េ​ស្យូម​បានដែ​រ ប៉ុន្ដែ​ត្រូវ​ប្រឹក្សា​ជាមួយ​វេជ្ជ​បណ្ឌិត​ ដើ​ម្បី​ឱ្យ​កា​រប្រើ​ឱសថ​នេះ​បាន​ត្រឹ​មត្រូ​វល្អ​៕ 
អត្ថបទ៖ ដេវីដ
Source: top10homeremedies