ប្រធានា​ធិបតី​ចិន​ លោក​ ស៊ី​ ជិនពីង​ ធ្វើទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ជា​លើក​ដំបូង​

លោក ​Xi Jinping​ ប្រធានា​ធិបតី​ចិន​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រ​ដ្ឋធានី​ Hanoi ​របស់​វៀតណាម​ហើយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដែល​វា​ជា​ដំណើរ​ទស្សនៈ​កិច្ច​ផ្លូវ​រដ្ឋ​ ក្នុង​រ​យៈ​ពេល​ ២​ថ្ងៃ ​នៅ​ក្នុង​ប្រទេស​ប្រកាន់​របប​កម្មុយនីស​ដូចគ្នា​។ នេះ​បើ​តាម​ព័ត៌មាន​ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ិន​ហួ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៥ ​ខែ​វិច្ចិកា​ ឆ្នាំ​២០១៥​។
ប្រធានា​ធិបតី​ចិន​ លោក​ ស៊ី​ ជិនពីង​ ធ្វើទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ជា​លើក​ដំបូង​
តាម​សេចក្តី​រាយ​ការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​ នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច ​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នេះ​ លោក​ ស៊ី ​បាន​ទៅ​ជួប​មេ​ដឹ​ក​នាំ​ប្រទេស​វៀតណាម​ ដើម្បីពិភាក្សា​ជុំ​វិ​ញ​បង្ហាញ​ដែន​សមុទ្រ និង​បញ្ហា​មួយ​ចំនួន​ ដែល​បាន​ធ្វើ​ឲ្យប្រទេស​ទាំង​ពីរ​មាន​ភាព​តាន​តឹង​នឹង​គ្នាកន្លង​មក​។
បើ​តាម​អ្នក​នាំ​ពាក្យរបស់​រដ្ឋា​ភិបាល​ប្រទេស​ទាំង​ពីរ​ បាន​ឲ្យដឹង​ដូច​គ្នាថា​ ប្រមុខ​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើការ​ពិភាក្សា​ដើម្បី​ស្វែង​រក​ដំណើរ​ស្រាយ​ល្អ​ប្រសើ​សម្រាប់​ប្រទេស​ទាំង​ពីរ ​ជា​ពិសេស​ការ​ពង្រឹង​ចំណង​មិត្តភាព​ និង​ការ​ពង្រីក​វិ​ស័យ​ពាណិជ្ជកម្ម​ ព្រម​ទាំង​វិស័យ​ផ្សេងៗ ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​៕

ដោយ៖ ស៊ាវ ឈាន
ប្រភព៖ Xinhau