Ronaldo៖ ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក


Ronaldo៖ ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក

Cristiano Ronaldo ​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Real Madrid បាន​និយាយ​ថា ខ្លួន​គឺជា​កំពូល​កីឡាករ​​ល្អ​បំផុត​លើ​លោក។

 

Ronaldo៖ ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក

 

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ BBC កីឡាករ​វ័យ​៣០​ឆ្នាំ​ បាន​លើក​ឡើង​ថា ខ្លួន​បាន​​លេង​ដល់​កម្រិត​កំពូល​​មួយ ដែល​អ្នក​ផ្សេង​មិន​​ងាយ​​នឹង​ធ្វើ​បាន។ កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ចាំ​បាច់​និយាយ​ថា «ខ្ញុំ​ជា​កីឡាករ​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ ឬ​ខ្ញុំ​ជា​វីរបុរស​ទេ» ចំនួន​នៃ​ការ​ស៊ុត​របស់​ខ្ញុំ វា​បាន​បង្ហាញ​រឿង​គ្រប់​យ៉ាង”។

 

Ronaldo ​ដែល​​ផ្ទេរ​ពី​ Manchester United ទៅ​ Real តម្លៃ​៨០​លាន​ផោន កាល​ឆ្នាំ​២០០៩ ​យល់​ថា​ខ្លួន​ បាន​លេង​ដល់​កម្រិត​មួយ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ នៅ​រយៈពេល​៨​រដូវ​កាល​ចុង​ក្រោយ​នេះ និង​បន្ថែម​ថា រូប​គេ​ចង់​លេង​៥ ឬ​៦​រដូវ​កាល​ទៀត។ បច្ចុប្បន្ន​ CR7 ស៊ុត​បាន​៥០៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​៧៦០ ​ប្រកួត។

 

“ដើម្បី​ឲ្យ​ខ្លាំង​ជាង​នេះ​ទៀត វា​លំបាក​ណាស់។ ខ្ញុំ​គ្រាន់​តែ​ចង់​រក្សា​ទម្រង់​ប៉ុណ្ណឹង ព្រោះ​ប៉ុណ្ណេះ​ខ្ញុំ​គិត​ថា វា​ជា​រឿង​លំបាក​បំផុត​មួយ​ហើយ សម្រាប់​កីឡាករ​បាល់ទាត់​ម្នាក់។ ក្នុង​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​តែង​តែ​ជា​កីឡាករ​ល្អ​បំផុត។ ខ្ញុំ​មិន​ខ្វល់​ថា​អ្នក​ដទៃ​គិត​យ៉ាង​ណា​ទេ ឬ​និយាយ​អ្វី​ទេ។ ក្នុង​ចិត្ត​របស់​ខ្ញុំ ​មិន​មែន​ត្រឹម​តែ​ឆ្នាំ​នេះ​ទេ ប៉ុន្តែ​គ្រប់​ពេល​វេលា​ទាំង​អស់ ខ្ញុំ​តែង​តែ​ល្អ​បំផុត”។ ម្ចាស់​ពាន​ FIFA Ballon d’Or ​៣​សម័យ​កាល​បញ្ជាក់។

 

Ronaldo៖ ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក

 

Ronaldo ​ក៏​ត្រូវ​បាន​គេ​ចោទ​ជា​សំនួរ​ប្រៀប​ធៀប​ទៅ​នឹង​កីឡាករ​ Barcelona តារា​ឆ្នើម​ Lionel Messi ​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​ស៊ុត​បាន​​៤១៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​សរុប​​៤៩២​ប្រកួត និង​ជា​ម្ចាស់​ពាន​រង្វាន់ ​FIFA Ballon d’Or ៤​សម័យ​កាល​ផង​ដែរ។

 

“វា​ជា​មតិ​​រៀងៗ​ខ្លួន។ ខ្ញុំ​គោរព​មតិ​គ្រប់​គ្នា។ ​ប្រហែល​ជា​មតិ​របស់​អ្នក​​យល់​ថា Messi ល្អ​ជាង​ខ្ញុំ ប៉ុន្តែ​ក្នុង​គំនិត​របស់​ខ្ញុំ ខ្ញុំ​ល្អ​ជាង​គាត់។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ”។ កីឡាករ​ Top Scorers នៅ​ក្នុង​ប្រវត្តិសាស្ត្រ UEFA Champions League (៨២​គ្រាប់) ​បន្ថែម៕

 

ចុះ​ប្រិយ​មិត្ត​យល់​ថា Ronaldo ពិត​ជា​កំពូល​កីឡាករ​លើ​លោក​ដែរ​ទេ?

 

-ចុចអាន៖ Sir Alex ​ធ្លាប់​ធ្វើ​ឲ្យ​ Ronaldo ស្រក់​ទឹក​ភ្នែក កាល​នៅ​ Man Utd

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc