iPhone 7 បង្ហាញខ្លួនឆ្នាំ 2016 មិនមែនខែកញ្ញា តែបែជា…

iPhone 7 បង្ហាញខ្លួនឆ្នាំ 2016 មិនមែនខែកញ្ញា តែបែជា...

ចាប់តាំងពីការដាក់បង្ហាញ iPhone 5 ជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ 2012 ក្រុមហ៊ុន Apple ក៏ចាប់បង្ហាញស្មាតហ្វូនជំនាន់ក្រោយទៀត នៅក្នុងខែនោះដដែល ចន្លោះរយៈពេល 3 ឆ្នាំជាប់គ្នា ហើយមានស្មាតហ្វូន ចំនួន 6 ម៉ូឌែល ដែលត្រូវបានដាក់លក់ រហូតដល់ពេលបច្ចុប្បន្ន។ យ៉ាងណាមុិញសំរាប់ iPhone 7 ក្នុងឆ្នាំក្រោយ ប្រវត្តិសាស្រ្តរបស់ Apple អាចនឹងមានការផ្លាស់ប្តូរ ខណៈដែលសារព័ត៌មានថ្មីមួយបានចុះផ្សាយថា iPhone 7 អាចនឹងបង្ហាញខ្លួន ដូចទៅនឹងការដាក់បង្ហាញ iPhone 4s នាឆ្នាំ 2011 ដែរ គឺផ្លាស់ប្តូរមកជាខែ មិថុនាវិញ។ ទន្ទឹមនឹងដំណឹងដ៏ថ្មីស្រឡាងមួយនេះ គេហទំព័រធំៗរបស់បរទេស ក៏ពុំបានធ្វើការបញ្ជាក់ថាអាចជាការពិតឫបែបណានោះដែរ ដោយគេមិនទាន់មានហេតុផល សំរាប់ឧបករណ៍ថ្មីណាមួយទៀត ដែលអាចជំនួសជើងក្នុងព្រឹត្តិការណ៍ខែកញ្ញានោះបាន។ ការពិតនឹងត្រូវបានបង្ហាញ ក្នុងដើមឆ្នាំក្រោយនេះ :)

iPhone 7 បង្ហាញខ្លួនឆ្នាំ 2016 មិនមែនខែកញ្ញា តែបែជា...

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPhone 7 បង្ហាញខ្លួនឆ្នាំ 2016 មិនមែនខែកញ្ញា តែបែជា...
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPhone 7 បង្ហាញខ្លួនឆ្នាំ 2016 មិនមែនខែកញ្ញា តែបែជា...

ចុះថ្ងៃទី 06 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 08:36 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ