គួរ​ទិញ​រថយន្ត​​ពណ៌​អី​ដើម្បី​ឱ្យ​នាំ​លាភ​ដល់​ខ្លួន?

គួរ​ទិញ​រថយន្ត​​ពណ៌​អី​ដើម្បី​ឱ្យ​នាំ​លាភ​ដល់​ខ្លួន?

រថយន្ត​មិន​មែន​ត្រឹម​តែ​ជា​​យានជំនិះ ​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​នោះ​ទេ តែ​វា​ក៏​អាច​នាំ​ហុងស៊ុយ​ ដល់​ម្ចាស់​រថយន្ត​ដែរ​ បើ​ទិញ​ត្រឹមត្រូវ​ទៅ​តាម​ថ្ងៃ​កំណើត។ ខាង​ក្រោម​នេះ​ជា​​តម្រា ក្នុង​ការ​ទិញ​រថយន្ត​ដែល​យោង​តាម​តម្រា​ហុង​ស៊ុយ ស៊ឹង ណាំហុង។​
 

សម្រាប់​អ្នក​កើត​ថ្ងៃ​អាទិត្យ

 

ពណ៌​ឈាម​ជ្រូក​ ពណ៌​ក្រហម​៖ ជួយ​ឱ្យ​​មាន​អ្នក​គោរព​កោត​ក្រែង។
ពណ៌​ខ្មៅ៖ ជួយ​រឿង​លុយ​កាក់។
ពណ៌​ស៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ។
ពណ៌​សំបក​មង្ឃុត៖ ជួយ​ចម្រើន​លុយ​កាក់​និង​ទំនុក​ចិត្ត។
ពណ៌​បៃតង៖ មាន​អ្នក​ជួយ​ទំនុក​បម្រុង។
ពណ៌​ដែល​មិន​គួរ​ប្រើ​គឺ​ពណ៌​ផ្ទៃ​មេឃ​និង​ពណ៌​ខៀវ​ទឹក​ប៊ិច​។ រីឯ​ស្លាក​លេខ​រថយន្ត​មិន​គួរ​មាន​លេខ​៣ និង ៦​ទេ។
 

សម្រាប់​អ្នក​កើត​ថ្ងៃ​ចន្ទ

 

ពណ៌​ទឹក​ក្រូច​ លឿង​ចាស់​៖ ចម្រើន​ខាង​លុយ​កាក់​ និង ភាព​រឹងប៉ឹង​មាំមួន។
ពណ៌​ខ្មៅ​៖ ជួយ​ឱ្យ​​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ។
ពណ៌​ទឹក​ប៊ិច​ និង ពណ៌​មាស៖ មាន​មេត្តា​ មាន​មន្ត​ស្នេហ៍​ ទទួល​ការ​ទំនុក​បម្រុង ពី​មនុស្ស​ចាស់​ដែល​ធ្វើ​ឱ្យ​មាន​ជោគ​លាភ។
ពណ៌​សម្បក​មង្ឃុត​៖ ជួយ​ចម្រើន​ថាមពល​ឱ្យ​រលូន​ក្នុង​ជីវិត។
ពណ៌​ជម្ពូ​ ឬ ​ផ្កា​ឈូក៖ ជួយ​ឱ្យ​មាន​អ្នក​ទំនុក​បម្រុង។
ពណ៌​ផ្ទៃ​មេឃ៖ ជួយ​ឱ្យ​សម្រេច​ជោគជ័យ​ក្នុង​រឿង​ជីវិត​និង​រឿង​ស្នេហា។
ពណ៌​បៃតង៖ ជួយ​ឱ្យ​មាន​អំណាច​កិត្តិយស​មាន​ឈ្មោះ​បោះ​សម្លេង។
ពណ៌​ដែល​មិន​គួរ​ប្រើ​៖ ពណ៌​ក្រហម។ រី​ឯ​ស្លាក​លេខ​រថយន្ត​មិន​គួរ​មាន​លេខ ១ និង ៥។

 

 

សម្រាប់​អ្នក​កើត​ថ្ងៃ​អង្គារ

 

ពណ៌​ស្វាយ​ចាស់៖ ជួយ​ឱ្យ​មាន​ជោគជ័យ និង បារមី។
ពណ៌​ខ្មៅ៖ ជួយ​ឱ្យ​មាន​អំណាច​ កិត្តិយស​កេរ្តិ៍​ឈ្មោះ​។
ពណ៌​ត្នោត​ ឬ ប្រផេះ៖ ជួយ​ឱ្យ​គេ​ជឿ​ជាក់។
ពណ៌​មាស៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ផុត​គ្រោះ​ថ្នាក់។
ពណ៌​ស៖ ជួយ​អោយ​មាន​ស្ថិរភាព​ក្នុង​ជីវិត។
​ពណ៌​បៃតង៖ ជួយ​ឱ្យ​ចាក​ចេញ​ឆ្ងាយ ពី​ឧបសគ្គ។
ពណ៌​ក្រហម​ឬ ពណ៌​ផ្កាឈូក៖ ជួយ​សម្រេច​កិច្ចការងារ​ ព្រោះ​មាន​អ្នក​ចាំ​ជួយ ឧបត្ថម្ភ​គាំទ្រ។
មិន​គួរ​ប្រើ​ពណ៌​ ស ឬ លឿង​ទុំ​ រីឯ​ស្លាក​លេខ​មិន​គួរ​មាន​លេខ​ ១ និង ២។
សម្រាប់​អ្នក​កើត​ថ្ងៃ​ពុធ (​ពី​ម៉ោង ៦:០១ព្រឹក​ ដល់​ ៦:០០​ល្ងាច)
ពណ៌​ទឹក​ប៊ិច​ឬ​ផ្ទៃ​មេឃ៖ ជួយ​ឱ្យ​អ្នក​ក្លាយ​ជា​អ្នក​ដែល​គួរ​ឱ្យ​លើក​តម្កើង ឬ​គោរព​រាប់​អាន។
ពណ៌​ស្ករ ឬ មាស៖ ជួយ​បង្កើន​អំណាច​កេរ្តិ៍​ឈ្មោះ។
ពណ៌​ស ឬ លឿង​ខ្ចី​៖ ជួយ​ឱ្យ​ជោគជ័យ​ក្នុង​ជីវិត​ និង ការងារ​ព្រោះ​មាន​អ្នក​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ។
ពណ៌​ប្រផេះ​ឬ​ពណ៌​ត្នោត៖ ជួយ​បង្កើន​ភាព​រលូន​ក្នុង​ជីវិត។
ពណ៌​ស្វាយ​ចាស់៖ ជួយ​បង្កើន​ឱ្យ​មាន​ជោគ​វាសនា​ខ្ពស់។
ពណ៌​បៃតង៖ ជួយ​ឱ្យ​មាន​មន្ត​ស្នេហ៍​ មេត្តាធម៌ និង ការ​គួរ​​ឱ្យ​គោរព។
មិន​គួរ​ប្រើ​រថយន្ត​ពណ៌​ ក្រហម និង ផ្កា​ឈូក រី​​ឯ​ស្លាក​លេខ​មិន​គួរ​មាន​លេខ ៣ និង ៨។

 

 

គួរ​ទិញ​រថយន្ត​​ពណ៌​អី​ដើម្បី​ឱ្យ​នាំ​លាភ​ដល់​ខ្លួន?
 
អ្នក​កើត​ថ្ងៃ​ពុធ (ពី​ម៉ោង ៦:០០ល្ងាច​ដល់​ ៦:០០​ព្រឹក)
 

ពណ៌​ផ្កាឈូក៖ ជួយ​ឱ្យ​មាន​ទំនុក​ចិត្ត។
ពណ៌​ខ្មៅ៖ ជួយ​ឱ្យ​ការងារ​ដំណើរ​ការ​បាន​ល្អ។
ពណ៌​ប្រផេះ​ឬ​ត្នោត ៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​​ផ្សេងៗ។
ពណ៌​ស្វាយ​ចាស់៖ ជួយ​ឱ្យ​សម្រេច​ជោគ​ជ័យ​ក្នុង​ជីវិត និង​ការងារ​ព្រោះ​មាន​អ្នក​ចាំ​គាំ​ទ្រ។
ពណ៌​ខៀវ​ ឬ ផ្ទៃ​មេឃ៖ ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី​គ្រោះ​ថ្នាក់។
ពណ៌​ក្រហម​ ឬ ស្ករ៖ ជួយ​ឱ្យ​មាន​ជោគ​លាភ។
មិន​គួរ​ប្រើ​ពណ៌​ ទឹក​ក្រូច​ ឬ ពណ៌​មាស រី​ឯ​ស្លាក​លេខ​ចៀស​វាង​លេខ ៤ និង ៥។
សម្រាប់​អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍

 

ពណ៌​ស៖ ជួយ​ឱ្យ​អ្នក​ដទៃ​មាន​ទំនុក​ចិត្ត។
ពណ៌​ក្រហម៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ។
ពណ៌​ត្នោត​ ឬ ប្រផេះ៖ ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី​ឧបសគ្គ សត្រូវ​និង​បញ្ហា​ផ្សេងៗ។
ពណ៌​ផ្ទៃ​មេឃ៖ ជួយ​បង្កើន​ជោគ​លាភ វាសនា​បារមី។
ពណ៌​បៃតង៖ ជួយ​ឱ្យ​សម្រេច​បំណង ព្រោះ​មាន​អ្នក​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ។
ពណ៌​ទឹក​ក្រូច​ ឬ មាស៖ ជួយ​ឱ្យ​មាន​សិរី​មង្គល​ក្នុង​ជីវិត។
មិន​គួរ​ប្រើ​ពណ៌​ខ្មៅ ស្វាយ​និង ទឹក​ប៊ិច គួរ​ចៀស​ស្លាក​លេខ​ ដែល​មាន​លេខ ៧ និង ៩។

 

 

សម្រាប់​អ្នក​កើត​ថ្ងៃ​សុក្រ

 

ពណ៌​បៃតង៖ ជួយ​ឱ្យ​អ្នក​ដទៃ​មាន​ទំនុក​ចិត្ត​មក​លើ។
ពណ៌​ក្រហម ឬ មាស៖ ជួយ​ឱ្យ​ការងារ​លូន​ទៅ​មុខ​ល្អ។
ពណ៌​ក្រហម ឬ ផ្កាឈូក៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ។
ពណ៌​លឿង៖ ជួយ​ឱ្យ​សម្រេច​កិច្ច​ការ​ធំ។
ពណ៌​ខ្មៅ៖ ជួយ​ឱ្យ​រួច​ផុត​ពី​ឧបសគ្គ សត្រូវ និង បញ្ហា​ផ្សេងៗ។
ពណ៌​ស្ករ៖ ជួយ​ឱ្យ​មាន​ជោគលាភ។
ពណ៌​ផ្ទៃ​មេឃ ឬ ខៀវ៖ ជួយ​​ឱ្យ​មាន​លាភ​បារមី​ វាសនា​ល្អ។
មិន​គួរ​ប្រើ​ពណ៌ ត្នោត ប្រផេះ និង ស្វាយ រី​ឯ​ស្លាក​លេខ​ចៀស​ពី​លេខ ៧ និង ៨។
អ្នក​កើត​ថ្ងៃ​សៅរ៍

 

ពណ៌​ក្រហម៖ ជួយ​ឱ្យ​អ្នក​ដទៃ​ជឿ​ទុក​ចិត្ត។
ពណ៌​ផ្កាឈូក៖ ជួយ​ឱ្យ​សម្រេច​បំណង ព្រោះ​មាន​អ្នក​ចាំ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ។
ពណ៌​ខៀវ ឬ ផ្ទៃ​មេឃ៖ ជួយ​ឱ្យ​មាន​សុវត្ថិភាព​ ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ។
ពណ៌​មាស​ លឿង៖ ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី​ឧបសគ្គ សត្រូវ​ និង បញ្ហា​ផ្សេងៗ។
ពណ៌​ខ្មៅ​ ស្វាយ​ចាស់៖ ជួយ​ឱ្យ​មាន​ជោគ​​លាភ​មន្ត​ស្នេហ៍ គួរ​ឱ្យ​គោរព។
មិន​គួរ​ប្រើ​ពណ៌ បៃតង ឡើយ ចំណែក​ស្លាក​លេខ​មិន​គួរ​មាន​លេខ ៤​ និង ៦ ឡើយ។