៨ប្រទេស​ ដែល​អ្នក​អាច​ចាយ​លុយ​ដុល្លារ​​អាមេរិក​​បាន​

៨ប្រទេស​ ដែល​អ្នក​អាច​ចាយ​លុយ​ដុល្លារ​​អាមេរិក​​បាន​

ប្រទេស​នី​មួយ​ៗ​តែង​មាន​រូបិយវត្ថុ​ជាតិ​ ឬ​លុយ​ជាតិ​​​ជា​ផ្លូវ​ការ​ដែល​បង្កើត​ឡើងក្នុង​គោល​ដៅ​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់ ទិញ​ទំនិញ ពាណិជ្ជកម្ម និង​ជា​មធ្យោបាយ​​សេដ្ឋកិច្ច​សម្រួល​ដល់​ជីវភាព​ប្រជាជន។ ដោយ​ឡែក​ប្រទេស​មួយ​ចំនួន​​​អាច​ចរាចរ​ក្រដាស​ប្រាក់​ដុល្លារ​បាន​​ផង​ដែរ ដោយ​យោង​តាម​សារព័ត៌មាន USA Today បាន​បង្ហាញ​ពី​ប្រទេស​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ ​​
 

១. ប្រទេស​ British Virgin (កោះ​របស់​អង់គ្លេស)
 

​ប្រទេស​ជា​ដែន​កោះ​ដែល​​ស្ថិត​នៅ​អាមេរិក​​ខាង​ជើង​មួយ​នេះ​​​​ គឺ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ដុល្លារ​ជា​​លុយ​ជាតិ​តែ​ម្ដង។ ការ​ដែល​ប្រើ​ប្រាស់​នេះ​គឺ​ចាប់​ផ្ដើម​​​ពី​​ក្រុម​ប្រជាជន​នៃ​កោះ​ពីរ គឺ Seamless និង British Virgin សម្រាប់​សម្រួល​ដល់​ការ​ទូទាត់​ទំនិញ និង​ប្រតិបត្តិការ​សេដ្ឋកិច្ច​ផ្សេង​ៗ​ទៀត។​​​

 

៨ប្រទេស​ ដែល​អ្នក​អាច​ចាយ​លុយ​ដុល្លារ​​អាមេរិក​​បាន​
 
 

២. អេក្វាឌ័រ​
 

​ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង​មួយ​នេះ​មាន​​​ដំណើរ​ប្រែ​ប្រួល​​​​រូបិយប័ណ្ណ​​​​​​ច្រើន​ដង​។ ប្រវត្តិ​ប្រើ​ប្រាស់​លុយ​ដំបូង​ក្នុង​ប្រទេស​នេះ​គឺ​ប្រើ​លុយប៉េសូ បន្ទាប់​មក​ដូរ​មក​ជា​រូបិយប័ណ្ណ​ហ្វ្រង់កូ រួច​ដូរ​ជា​ លុយ​ប៉េសូ​វិញ។ នៅ​ក្នុង​ឆ្នាំ​២០០០​ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មាន​ស្ថិរភាព​ រដ្ឋាភិបាល អេក្វាឌ័រ បាន​បោះ​ឆ្នោត​​រើស​យក​លុយ​ដុល្លារ​អាមេរិក​មក​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​​រហូត​មក​ដល់​បច្ចុប្បន្ន។

 

៨ប្រទេស​ ដែល​អ្នក​អាច​ចាយ​លុយ​ដុល្លារ​​អាមេរិក​​បាន​

​​​​ 

៣. ប្រទេស​ប៉ាណាម៉ា
 

ប្រទេស​ប៉ាណាម៉ា​ ស្ថិត​នៅ​ចំ​ចំណុច​ព្រំប្រទល់​ទ្វីប​អាមេរិក​កណ្ដាល​ និង​អាមេរិក​ខាងត្បូង​។ បច្ចុប្បន្ន​ក្នុង​ប្រទេស​នេះ​អាច​ប្រើ​ប្រាស់​បាន​ទាំង​លុយ​ដុល្លារ​អាម៉េរិកាំង និង​លុយ​ជាតិ​​ Balboa ។ សម្រាប់​តម្លៃ​​អត្រា​ប្ដូរ​គឺ​ស្មើ​​គ្នា​ជា​ធម្មតា​​ ដោយ​១​ដុល្លារ​​អាមេរិក​ស្មើ​​តម្លៃ​១​ Balboa ។

 

៨ប្រទេស​ ដែល​អ្នក​អាច​ចាយ​លុយ​ដុល្លារ​​អាមេរិក​​បាន​
 
 

៤. ប្រទេស​បាហាម៉ា
 

ដូច​ទៅ​នឹង​ប្រទេស​ប៉ាណាម៉ា​ដែរ ​​​ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​មួយ​នេះ​​អាច​ប្រើ​ប្រាស់​លុយ​ដុល្លារ​បាន ហើយ​មាន​រូបិយវត្ថុ​ជាតិ​គឺ​ដុល្លារ បាហាម៉ា ( Bahamian dollar)។ សម្រាប់​តម្លៃ​​អត្រា​ប្ដូរ​គឺ​ស្មើ​​គ្នា​ជា​ធម្មតា​ដូច​នៅ​ប្រទេស​បាណាម៉ា​ដែរ​​​ ដោយ​​តម្លៃ​១​ដុល្លារ​​អាមេរិក​ស្មើ​​តម្លៃ​១​ ដុល្លារ បាហាម៉ា។ ​​​

 

៨ប្រទេស​ ដែល​អ្នក​អាច​ចាយ​លុយ​ដុល្លារ​​អាមេរិក​​បាន​
 
 

៥. ដែន​កោះ​ Turks and Caicos (ចក្រភព​អង់គ្លេស)
 

ជា​ប្រទេស​ដែន​កោះ​មួយ​​ដែល​ជា​របស់​ចក្រភព​អង់គ្លេស​ Turks and Caicos​ ជា​ដែន​កោះ​សម្រាប់​អ្នក​ទេសចរ​ជា​ច្រើន​ជាង​អ្នក​ជំនួញ។ ទំនិញ​​របស់​របរ​ទិញ​ពី​ហាង​នៅ​ទី​នោះ​​​គឺ​មិន​មាន​គិត​ពន្ធ​បន្ថែម (Value-added tax) នោះ​ទេ។ សម្រាប់​រូបិយប័ណ្ណ​ជា​ផ្លូវ​ការ​គឺ​ដុល្លារ​អាមេរិក។
 

៨ប្រទេស​ ដែល​អ្នក​អាច​ចាយ​លុយ​ដុល្លារ​​អាមេរិក​​បាន​
 

៦. ប្រទេស​កម្ពុជា
 

សម្រាប់​​ប្រទេស​កម្ពុជា​​​​ មាន​រូបិយវត្ថុ​ជាតិ​គឺ​លុយ​រៀល​ជា​​​ផ្លូវ​ការ ប៉ុន្តែ​​​លុយ​ដុល្លារ​​ក៏​​អាច​ប្រើ​ប្រាស់​ក្នុង​ប្រតិបត្តិការ​ទូទាត់​ក្នុង​ធនាគារ ឬ​ទិញ​ឥវ៉ាន់​នៅ​តាម​ផ្សារ​​ក្នុង​ប្រទេស​បាន​ផង​ដែរ។ លុយ​ដុល្លារ​អាមេរិក​​បាន​ហូរ​ចូល​ក្នុង​ប្រទេស​កម្ពុជា​​តាំង​ពី​ឆ្នាំ​១៩៩៣ ​តាម​រយៈ​ការ​ជួយ​រៀប​ចំ​ស្តារ​សេដ្ឋកិច្ច​ និង​សន្តិភាព​ក្នុង​ប្រទេស​ឡើង​វិញ​ ដោយ​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ ( United Nations Transitional Authority in Cambodia) ។​​​​​
 

៨ប្រទេស​ ដែល​អ្នក​អាច​ចាយ​លុយ​ដុល្លារ​​អាមេរិក​​បាន​
 
 

៧. ប្រទេស​​នីការ៉ាហ្គា
 

ជា​ប្រទេស​ស្ថិត​អាមេរិក​​កណ្ដាល​​​ មាន​រូបិយវត្ថុ​ជាតិ​គឺ​ Córdoba ប៉ុន្តែ​លុយ​ដុល្លារ​អាមេរិក​​​គឺ​គេ​ទទួល​យក​នឹង​អាច​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ប្រទេស​នេះ។​ ដោយ​ឡែក​ក្នុង​ប្រទេស​មួយ​នេះ​បើ​ចាយ​ដុល្លារ​​ទៅ​ទិញ​​ទំនិញ​​ គឺ​អ្នក​លក់​នឹង​គិត​តម្លៃ​ថ្លៃ​​ជាង​លុយ​ក្នុង​ស្រុក។​​​​

 

៨ប្រទេស​ ដែល​អ្នក​អាច​ចាយ​លុយ​ដុល្លារ​​អាមេរិក​​បាន​
 
 

៨. ប្រទេស​បេលី
 

ជា​ប្រទេស​ស្ថិត​នៅ​ភាគ​ខាង​កើត​​នៃ​​អាមេរិក​កណ្ដាល​ មាន​លុយ​ជាតិ​ប្រើ​ប្រាស់​ផ្លូវ​ការ​គឺ ​Belize dollar ប៉ុន្តែ​ជា​លុយ​ដុល្លារ​អាច​ប្រើ​ប្រាស់​បាន​ក្នុង​ប្រទេស​នេះ​បាន។ បេលី​ ធ្លាប់​ជា​ប្រទេស​ដែល​មាន​ជនជាតិ​អង់គ្លេស​​​មក​តាំង​ទី​លំនៅ​ប៉ុន្តែ​ប្រទេស​នេះ​​ពុំ​មាន​ប្រើ​ប្រាស់​លុយ​ផោន ឬ Sterling (លុយ​បុរាណ​អង់គ្លេស) នោះ​ទេ ផ្ទុយ​ទៅ​វិញ​ប្រទេស​មួយ​​អាច​ចាយ​វាយ​លុយ​ដុល្លារ​អាមេរិក​បាន៕ ​​

 

៨ប្រទេស​ ដែល​អ្នក​អាច​ចាយ​លុយ​ដុល្លារ​​អាមេរិក​​បាន​

 

ក្រៅ​ពី​ប្រទេស​ទាំង​៨​ខាង​លើ ក៏​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​អ្នក​អាច​ចាយ​លុយដុល្លារ​បាន​ផង​ដែរ ក្នុង​នោះ​វៀតណាម​ក៏​ត្រូវ​បាន​វិបសាយ​ខាង​លើ​រាប់​បញ្ចូល​ផង​ដែរ៕

 

ចុចអាន៖ រូប​មនុស្ស​ស្រី​​លើក​ដំបូង នឹង​មាន​លើ​​ក្រដាស​ប្រាក់​១០​ដុល្លារ​​ថ្មី​

ចុចអាន៖ ឥណ្ឌូណេស៊ី​​ ហាម​ឃាត់​មិន​ឲ្យ​ប្រើ​រូបិយប័ណ្ណ​បរទេស​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ usatoday