​ជិះ​ម៉ូតូដឹក​សង្សារ​ទៅ​ផ្ទះ​រវល់​តែ​សាសង​គ្នា​​​ត្រូវ​ក្រុម​ចោរ​៥​នាក់​ស្ទាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅបាត់

រាជ​ធានីភ្នំពេញ​ ៖ ក្រុម​ចោរ​៥​នាក់​ប្រដាប់​ដោយ​កាំ​ភ្លឺ​ង​ខ្លី​ធ្វើ​សកម្មភាព​ស្ទាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​គូសង្សារ​មួយគូ​ដែល​កំពុង​ជិះ​ម៉ូតូ​សាសង​គ្នា​បាន​សំរេច​ ហើយ​ជិះ​គេចខ្លួន​​​ដោយ​សុ​វត្តិភាព​​ កាលពី​វេលា​ម៉ោង​១​ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ ​​វិ​ច្ឆិកា ​​២០១៥ តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​។

ជន​រង​គ្រោះ​មានឈ្មោះ វ​ណ្ណា អាយុ​២០ឆ្នាំ ស្នាក់​នៅ​ម្តុំ​ទឹកថ្លា ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​MSX ពណ៌​ស ភ្នំពេញ FC-1889 ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ​​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​លេង​នៅ​កោះ​ពេជ្រ​ជាមួយ​សង្សារ ​និង​មិត្តភក្តិ​ផ្សេង​ទៀត​ បន្ទាប់​ពី​ដឹក​សង្សារ​ដើរ​លេង​រួច​ក៏​ដឹក​សង្សារ​មក​ផ្ទះ​វិញ​នៅ​ម្តុំ​ទំនប់​ទួល​គោក​ ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​លេចមុខ​ក្រុម​ចោរ​៥​នាក់​ជិះ​ម៉ូតូ​ពី​រគ្រឿង​ម៉ាក​ហុងដា​និ​ច​ និង​ហុងដា​ឌ្រី​ម​សេ​២១៥​មក​ស្ទាក់​ចំ​ពីមុខ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ហើយ​បាន​ដកកាំភ្លើង​អា​មេ​ភ្ជង់​ទៅ​លើ​ជន​រង​គ្រោះ​ពេល​នោះ​ជន​រង​គ្រោះ​​ភ័យ​ពេក​បាន​រត់​ចោល​ម៉ូតូ​ក្រុម​ចោរ​នោះ​ក៏​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ​បាត់​ទៅ​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​ស្តិ៍​ន​គ​របាល​ផ្សារ​ដេប៉ូ​៣​ដើម្បី​សុំ​ឱ្យសមត្ថកិច្ច​ស្រាវជ្រាវ ៕​​