៥ កម្មវិធី​​សម្រាប់​អ្នក​ចង់​តេស្ត​​​កម្រិត​ IQ


៥ កម្មវិធី​​សម្រាប់​អ្នក​ចង់​តេស្ត​​​កម្រិត​ IQ

ប្រិយមិត្ត​ធ្លាប់​បាន​សាកល្បង​ចំណេះដឹង​ភាសា​អង់គ្លេស ធ្លាប់​ធ្វើតេស្ត​ IQ ដែរ​ទេ?​ ការ​ធ្វើតេស្ត IQ អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​​ដឹង​ពី​ភាព​ឆ្លាត​វាងវៃ និង​ភាព​រហ័សរហួន​ជាពិសេស​ក៏​ជា​ជំនួយ​សម្រាប់​អ្នក​ដែល​ត្រូវ​ប្រលង​ប្រជែង​នានា​ ដែល​ត្រូវ​ការ​មាន​ IQ ខ្ពស់។

 

៥ កម្មវិធី​​សម្រាប់​អ្នក​ចង់​តេស្ត​​​កម្រិត​ IQ

 

Sabay ណែនាំ​វេបសាយ ៥ ដែល​ប្រិយមិត្ត​អាច​សាកល្បង​តេស្ត​ពី​កម្រិត IQ ដើម្បី​ដឹង​ពី​ភាព​ឆ្លាត​វាងវៃ​និង​ប្រកួតប្រជែង​កម្រិត​ណា។

 

iq-test.com ជា​វេបសាយ​សម្រាប់​អ្នក​ដែល​ត្រូវការ​ចង់​តេស្ត​ពី​កម្រិត IQ។ ក្នុង​វេបសាយ​នេះ​មាន ៨ សំនួរ​ដែល​អ្នក​អាច​តេស្ត​ដោយ​ឥត​គិត​ថ្លៃ​ជាមួយ​ថេរវេលា ៥ នាទី ដែល​លទ្ធផល​នឹង​អាច​ដឹង​ភ្លាមៗ។ ចុច​ត្រង់​នេះ ដើម្បី​សាកល្បង។

 

iq-test.cc ក៏​មាន​កម្មវិធី​សម្រាប់​ប្រិយមិត្ត​ធ្វើ​តេស្ត​ពី​កម្រិត IQ។ មាន​៣០ សំនួរ​ដែល​អ្នក​ចូលរួម​អាច​ឆ្លើយ ឬ​អាច​រំលង​សំណួរ​ណា​ដែល​យល់​ថា​មិន​ច្បាស់​បាន​ផង​ដែរ។ ពិសេស​អ្នក​ចូលរួម​តេស្ត​ក្នុង​កម្មវិធី​នេះ​ក៏​អាច​ទទួល​សញ្ញាប័ត្រ​បញ្ជាក់​សមត្ថភាព​ភ្លាមៗ​ដែរ​ ដោយ​គ្រាន់តែ​បញ្ចូល​ឈ្មោះ​ អាយុ និង អ៊ីមែល។ ចុច​ត្រង់​នេះ ដើម្បី​សាកល្បង។

 

123test.com មាន ១០ សំនួរ​ប៉ុន្តែ​មិន​បាន​កំណត់​នាទី​ទេ ដែល​អ្នក​អាច​ធ្វើ​ការ​ពិចារណា​បាន​យូរ​ជាង​វិបសាយ​ដទៃ​ទៀត​ បន្ទាប់​ពី​ជ្រើសរើស​រួច​ហើយ​ គ្រាន់​តែ​បំពេញ​ឈ្មោះ​ ភេទ និង​អាយុ​ ដើម្បី​ទទួល​បាន​លទ្ធផល។ ចុច​ត្រង់​នេះ ដើម្បី​​សាកល្បង។

 

free-iqtest.net ប្លែក​ជាង​គេ​បន្តិច​ ត្រង់​ត្រូវ​បំពេញ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ ឈ្មោះ អាយុ ភេទ ប្រទេស ជាមុន​ទើប​អាច​ធ្វើតេស្ត​បាន ហើយ​សំណួរ​មាន ២០ ទាក់ទង​គណិតវិទ្យា និង​តក្តវិទ្យា។ ចុច​ត្រង់​នេះ ដើម្បី​សាកល្បង។

 

Memorado.com ការ​រចនា​ស្អាត​ជាង​គេ ហើយ​មាន​ជា​ភាសា​អង់គ្លេស​សុទ្ធ​ចំនួន ១៨ សំណួរ មាន​ភាព​ទាក់ទាញ​ និង​អាច​បង្ហាញ​លទ្ធផល​បាន​ភា្លមៗ។ ចុច​ត្រង់​នេះ ដើម្បី​​សាកល្បង។

 

វិបសាយ​ទាំង​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើតេស្ត​សាកល្បង​សមត្ថភាព​តែ​ប៉ុណ្ណោះ។ ជា​ចុង​ក្រោយ ប្រសិន​បើ​ប្រិយមិត្ត​មាន​កម្មវិធី ឬ​វិបសាយ​ល្អៗ ទាក់​ទង​នឹង​ការ​ធ្វើតេស្ត​នេះ​អាច​ចែករំលែក​ជា​មតិ​ នៅ​ខាងក្រោម​នេះ​បាន​។

 

អត្ថបទ៖ រក្សា

នាំមកជូនដោយ

៥ កម្មវិធី​​សម្រាប់​អ្នក​ចង់​តេស្ត​​​កម្រិត​ IQ