មនុស្ស២០នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៥ខែវិច្ឆិកា

យ៉ាងហោចណាស់​មនុស្ស​ចំនួន៤នាក់​បាន​ស្លាប់ និង១៦នាក់​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន ៨លើក​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​នៅ​ថ្ងៃទី៥ ខែវិច្ឆិកា។

យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១២គ្រឿង ក្នុងនោះ​ម៉ូតូ៩គ្រឿង​រថយន្ត​ធុន​តូច ១គ្រឿង រថយន្ត​ធុន​ធំ១គ្រឿង និង រ៉ឺម៉ក​ម៉ូតូ១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់ មកពី​បើកបរ​ហួស​ល្បឿន៤លើក បត់​គ្រោះថ្នាក់២លើក ប្រជែង​គ្រោះថ្នាក់១លើក មិន​ប្រកាន់​ស្តាំ១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៣នាក់៕
 


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​