​បើក​ម៉ូតូ​គេច​ពី​រថយន្ត​មួយ ជ្រុល​ទៅបុក​រថយន្ត​មួយទៀត រងរបួស​ធ្ងន់ធ្ងរ​

​កណ្តាល: យុវជន​ម្នាក់ បាន​រងរបួស​បែកក្បាល និង​បាក់ជើង​ខាងឆ្វេង ខណៈ​បើកបរ​ម៉ូតូ មាន​ល្បឿន​លឿន ហើយ​គេច​រថយន្ត​មួយគ្រឿង ដែល​នៅខាងមុខ ក៏​ជ្រុល​ទៅបុក​រថយន្ត មួយគ្រឿង​ទៀត ពេញទំហឹង កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី យប់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចន្លោះ​គីឡូម៉ែត្រ លេខ ៣៦-៣៧ ស្ថិតក្នុង​ភូមិ​ជ័យ​ឧ​ត្ត​ម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា  ជនរងគ្រោះ ឈ្មោះ ហុក ឆៃ​នី អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រែក​ប៉ុល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជិះ ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1V8000 ។ ចំណែក​រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង 3A.03.77 ។ អ្នកបើកប​រថយន្ត បាន​គេចខ្លួនបាត់ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បើក​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី វីវ៉ា ពណ៌​ខ្មៅ បើកបរ​មាន​ល្បឿន​លឿន ក្នុងទិសដៅ​ពីអ្នក​លឿង ទៅ​ភ្នំពេញ​។ លុះ​មកដល់​ចំណុចកើតហេតុ យុវជន​នោះ បាន​បើក​គេច​រថយន្ត​មួយគ្រឿងដែលមាន​ទិសដៅ​ស្របគ្នា ក៏បាន​ជ្រុល​ទៅបុក​រថយន្ត មួយគ្រឿង​ទៀតដែលមាន​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ដួល​បោក​ក្បាល រងរបួស​ធ្ងន់ធ្ងរ ៕V/S