ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ចែកចាយ​គ្រឿងញៀន​

កណ្តាល: ប៉ុស្ដិ៍​នគ​បាល​រដ្ឋបាល​ដីឥដ្ឋ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ធ្វើការស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​លេខ ២៦៥​ដកប​ចខ​ចុះ​ថ្ងៃទី​២២.៥.២០១២របស់លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​។​

 ជនជាប់ចោទ​ឈ្មោះ តិ​ល វិត ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋស្រុក​កៀនស្វាយ ខេត្តកណ្ដាល ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​វេលា​ម៉ោង​៤​និង​៣០នាទី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ពីបទ​៖​ចែកចាយ​គ្រឿងញៀន​កាលពី​ថ្ងៃទី២៦.៤.២០១២​ប្រព្រឹត្ត​នៅ​ភូមិ​ពពាលខែ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ។​

​ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿងបញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​៕R

ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ចែកចាយ​គ្រឿងញៀន​

ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ចែកចាយ​គ្រឿងញៀន​