ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៨​នាក់ ខុសច្បាប់ នៅ​សង្កាត់​បឹង​សាឡាង

ភ្នំពេញ:  កម្លាំង​ប្រតិបត្តិការ​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី រួមសហការ​ជាមួយកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​ត្រួតពិនិត្យនិង​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម ៨​នាក់ ស្រី​៣​នាក់កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កិច្ចប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​នៅ ផ្ទះ​១៤ ផ្លូវ​៣៣៦ សង្កាត់បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រកឃើញ​ជន​អន្តោ​​ប្រវេសន៍​វៀតណាម​ខុសច្បាប់ ៨​នាក់ ដែល​បាន​លួច​ស្នាក់នៅ​និង​ធ្វើការ​ខុសច្បាប់ គ្មានលិខិតឆ្លងដែន ។​

​ក្រោយពី​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ទាំង​ទាំង ៨​នាក់ ត្រូវបាន​កម្លាំង​នគរបាលជំនាញ បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំរឿងនិង​អនុវត្តន៍​តាមច្បាប់​អន្តោប្រវេសន៍ ៕​R