អាវុធហត្ថ​ក្រុង​ច្បារមន ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ជួញដូរ និង​ប្រើប្រាស់

កំពង់ស្ពឺ: កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ច្បារមន បាន​ចុះ​ឆែ​ឆេរ​បន្ទប់​ជួល បាន​ឃាត់ខ្លួន​ប្រុស​ស្រីពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ចំនួន​៤​នាក់​។​ប្រតិបត្តិ​ការឆែកឆេរ​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

 ក្រោយ​ការបង្ក្រាប​សមត្ថកិច្ច​បា​នរក​ឃើញ​ថ្នាំញៀន​១៣​កញ្ចប់ (១១​កញ្ចប់​តូច ២​កញ្ចប់ធំ​) ក្នុងនោះ​១១​កញ្ចប់​ត្រូវបាន​រកឃើញ​នៅ​យប់​ថ្ងៃទី​៥ និង​២​កញ្ចប់​រកឃើញ​នៅព្រឹក​នេះ រួម​នឹង​វត្ថុតាង​ជាច្រើន​ដូចជា​កង់​ម៉ូតូ សំបក​ម៉ូតូ សម្ភារៈ​ផ្សេងៗ​ទៀត ។​

​ចំពោះ​វត្ថុតាង​ខាងលើ​សមត្ថកិច្ច​បានសម្រេច​រឹបអូស​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញាហើយ​ពេលនេះ​កំពុង​បន្ត​ឆែកឆេរ ដើម្បី​ស្វែងរក​ជន​ពាក់ព័ន្ធ​ដទៃទៀត ជាពិសេស​មេខ្លោងជួញដូរ​គ្រឿងញៀន​នោះ​តែម្ដង​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ព្រមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​មូលដ្ឋានអាវុធហត្ថ​ក្រុង​ច្បា​មន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕R

អាវុធហត្ថ​ក្រុង​ច្បារមន ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ជួញដូរ និង​ប្រើប្រាស់

អាវុធហត្ថ​ក្រុង​ច្បារមន ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ជួញដូរ និង​ប្រើប្រាស់