សាម​សុង​ជាប់​ចំណាត់​លេខ​7​ក្នុងចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ​ ​ពិភពលោក​ឆ្នាំ​2015

: ជាមួយ​គុណ​តម្លៃ​ម៉ាក​យីហោ​(Brand Value)​ដែលមាន​រហូត​45.297 ពាន់​លាន​ដុល្លា សាម​សុង​ជាប់​លេខ​7​នៅក្នុង​ចំណោម​ម៉ាក​សញ្ញា​ល្បីៗ​ទាំង​10​នៃ​Interbrand​នៅ​ឆ្នាំ​2015​។ សាម​សុង​ស្ថិត​ក្នុងចំណោម​ម៉ាក​សញ្ញា​ល្បីៗ​ទាំង​10​ដូចនេះ​អស់​រយៈពេល​4​ឆ្នាំ​បន្តបន្ទាប់​គ្នា​ចាប់តាំងពី​ឆ្នាំ​2012 មក​។

​កក្តា​សំខាន់​ដែល​ធ្វើ​សាម​សុង​ទទួលជោគជ័យ​ដូចនេះ​គឺ​ដោយសារតែ ការព្យាយាម​ផ្តល់ជូន​ដល់ អតិ​ជន​នូវ​សេវាកម្ម​និង​ផលិតផល​ដែលមាន​ភាព​ច្នៃប្រឌិត ក៏ដូចជា​ភាព​នាំមុខគេ​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ទូរទស្សន៍ និង semiconductor ព្រមទាំង​យុទ្ធសាស្ត្រ​ទីផ្សារ​ល្អៗ​ផងដែរ​។

​ចំណែកឯ​ភាព​នាំមុខគេ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​គឺ​ដោយសារតែ​សាម​សុង​តែងតែ​ផ្តល់នូវ​ស្មាន​ហ្វូ​ន​ទំនើបៗ​ជា​បន្តបន្ទាប់​ដូចជា Galaxy S និង Note ក៏ដូចជា​ការបង្កើត​នូវ​នាឡិការ Gear S2 និង​ស៊េរី Gear VR ព្រមទាំង​សេវាកម្ម​សាម​សុង Pay ដែល​ដាក់​ឲ្យ​ប្រើ​នៅតាម​ប្រទេស​មួយចំនួន​។​

​នៅក្នុង​ចំណោម​ផលិតផល​សំខាន់ៗ​ដែលមាន​ដូចជា​៖ ទូរទស្សន៍ និង memory semiconductors សាម​សុង​អាច​រក្សា​នូវ​ឧត្តមភាព​នៅក្នុង​ទីផ្សារ​ដោយសារតែ​ភាព​នាំមុខគេ​ផ្នែក​បច្ចេកទេស និង អ្នកជំនាញ​។ លើសពីនេះ​ទៀត សាម​សុង​តែងតែ​បន្ត​បង្កើត​ឲ្យ​មាន​ផលិតផល​ថ្មីៗ និង​បរិក្ខារ​ដែល មាន​គុណភាព​ខ្ពស់​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​អតិថិជន​។ សាម​សុង​ក៏​ជា​ក្រុមហ៊ុន​ដែល​នាំមុខគេ នៅក្នុង​ទីផ្សារ​អេ​ឡិច​ត្រូ​និ​ច​ផងដែរ​។

​មួយវិញទៀត​សាម​សុង​បាន​ប្រឹងប្រែង​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​ជាច្រើន​ដើម្បី​ទទួលបាន​ភាព​នាំមុខគេ​នៅក្នុង​ទីផ្សារ​អ៊ី​ន​ធឺ​ណែ​ត (Internet of Things)​ជាមួយនឹង​ផលិតផល​ដែលមាន​ភាព​ច្នៃប្រឌិត​ដូចជា Samsung SmartThingsHub​និង SleepSense ជាដើម​។
​ស្របពេល​ជាមួយគ្នា សាម​សុង​ក៏បាន​ធ្វើ​យុទ្ធនា​ការណ៍​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក ដែល​ជួយ ឲ្យ​អតិ​ជន​មិន​ត្រឹមតែ​ប្រើ​នូវ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​សម្រេច​នូវ​សុ​បិ​ន្ត​ប៉ុន្តែ​គឺ​ប្រើ​នូវ​ប​ច្ចេ​វិទ្យា​នេះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្លែក​គេ​មួយ​នៅក្នុង​សង្គម​។

​កា​រវិ​វដ្ត​នៃ​គុណ​តម្លៃ​យីហោ​សាម​សុង​

ឆ្នាំ

2011

2012

2013

2014

2015

លំដាប់ថ្នាក់

17

9

8

7

7

តម្លៃនៃម៉ាកសញ្ញា

234.3

328.9

396.1

454.6

453.0

(​ឯក​តា​៖ ១០០ លាន ដុល្លា​)
សាម​សុង​ជាប់​ចំណាត់​លេខ​7​ក្នុងចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ​ ​ពិភពលោក​ឆ្នាំ​2015

​ប្រភព​: http://global.samsungtomorrow.com/samsung-ranks-7th-in-interbrands-best-global-brands-2015/

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​

​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com  

សាម​សុង​ជាប់​ចំណាត់​លេខ​7​ក្នុងចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ​ ​ពិភពលោក​ឆ្នាំ​2015

សាម​សុង​ជាប់​ចំណាត់​លេខ​7​ក្នុងចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ​ ​ពិភពលោក​ឆ្នាំ​2015