មណ្ឌល​កំ​សា​ន្ត ​ហា​ទៀង ​វេ​ហ្គា​ស​ ផ្តល់​អំណោយ​ជូន​សាលាស្រុក​កំពង់ត្រាច

ខេត្តកំពត ៖ តំណាង មណ្ឌល​កំសាន្ត​ ហា​ទៀង វេ​ហ្គា​ស មាន​លោក ហ៊ុន តារា​ និង លោក ធី​ម ប្លា​ញ បាន​នាំ​យក​អំណោយ​រួម​មាន សៀវភៅ ប៊ិ​ច និង​ថវិកា​មួយ​ចំនួន​ជូន​សាលាស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥ ។

លោក ហ៊ុន តារា តំណាង​មណ្ឌល​កំសាន្ត ហា​ទៀង វេ​ហ្គា​ស ព្រែក​ចាក បាន​ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មក​មណ្ឌល​កំសាន្ត ហា​ទៀង វេ​ហ្គា​ស តែងតែ​ផ្តល់​អំណោយ​មាន​សម្ភារ​សិក្សា​ជា​ច្រើន រួម​ទាំង​អង្ករ មី ទឹកត្រី ទៅ​សាលាស្រុក​កំពង់ត្រាច ដែល​មាន​លោក អ៊ុ​ម ស៊ី​ណាត ជា​អភិបាលស្រុក​ទទួលយក​ទៅ​ចែក​បន្ត​ជូន​ដល់​ប្រជា​ជន​ក្រីក្រ និង​ចាស់ជរា​គ្មាន​ទីពឹង ។ លោក ហ៊ុន តារា បន្ត​ទៀត​ថា ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា​នេះ មណ្ឌល​កំ​សា​ន្យ ហា​ទៀង វេ​ហ្គា​ស បាន​នាំ​យក​អំណោយ​មក​ជូន​សាលាស្រុក​កំពង់ត្រាច​ជា​ថ្មី​ម្តងទៀត​រួម​មាន ប៊ិ​ច​៤០០​ដើម សៀវភៅ​៤០០​ក្បាល និង​ថវិកា​១​លាន​រៀល ព្រមទាំង​បាន​សន្យា​ជាមួយ​លោក​អភិបាលស្រុក​ថា នឹង​មាន​អំណោយ​មួយ​ចំនួន​ទៀត​ទុក​ជូន​សាលាស្រុក​កំពង់ត្រាច​ដើម្បី​យក​ទៅ​ចែក​ជូន​បន្ត​ដល់​ប្រជា​ពលរដ្ឋ​ងាយ​រង​គ្រោះ ។

លោក អ៊ុ​ម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​មណ្ឌល​កំសាន្ត ហា​ទៀង វេ​ហ្គា​ស ដែល​តែងតែបាន​ជួយ​ឧបត្ថម្ភ​ទាំង​សម្ភារ​សិក្សា និង​ថវិកា​សម្រាប់​ចែក​ជូន​ដល់​សិស្ស​ក្រីក្រ ជា​ពិសេស​ប្រជាជន​ក្រីក្រ ៕