ឈ្មួញ​យួន​ដឹក​សត្វ​ព្រៃ​មួយ​​ឡាន មេព្រៃ​ចាប់​លាក់​ជិត​ឈឹង​

ខេត្តរតនគិរី ៖ ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​០៥ វិច្ឆិកា ២០១៥ មេព្រៃ​ស្រុក​អូ​រយ៉ា​ដាវ ចាប់​បាន​រថយន្ត​យួន​មួយ​គ្រឿង មាន​ស្លាក​លេខ​ប្រទេស​វៀតណាម នៅ​លើ​ផ្លូវជាតិ​លេខ​៧៨ ក្នុង​ឃុំ​សោម​ធំ ដែល​គេ​ដឹង​ថា ដឹក​សត្វព្រៃ​ពេញ​មួយ​រថយន្ត ​ក្នុង​បំណង​ឆ្ពោះទៅ​ស្រុក​យួន ។

ពេល​ចាប់​ឃាត់​រថយន្ត​ដឹក​សត្វព្រៃ ក៏​ចាប់​បាន​ជនជាតិ​យួន​ជា​អ្នកបើកបរ និង​ម្ចាស់​សត្វព្រៃ​មួយ​ឡាន​នេះ ប៉ុន្តែ​មនុស្ស​ត្រូវ​បាន​របូត​រលូត​ទៅ​អស់ហើយ ។ នៅ​សល់​តែ​ឡាន និង​វត្ថុ​តាង ដែល​គេ​សង្ស័យ​ថា អាច​នឹង​របូត​តាម​ការ​សម្របសម្រួល ឬ​យ៉ាងណា មិន​ទាន់​ដឹង​ទេ ។

អ្នកកាសែត​បានដឹង​រឿង​នេះ​ភ្លាម​ៗ នាំ​គ្នា​តាម​ប្រមាញ់​យក​ព័ត៌មាន​ពី​ស្នាដៃ​អស់លោក​សមត្ថកិច្ច​ដែរ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាប់​ដែល​ជា​មេព្រៃ​លាក់​ជិតឈឹង ធ្វើ​ដូច​អត់​ដឹង ។ សង្ស័យ​ណាស់​ម្ចាស់​ថ្លៃ ។