នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ ​ប្រគេន​រថយន្ត LEXUS.470 មួយ​គ្រឿងចំពោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រិ​ន្ទ​

ខេត្តសៀមរាប​ ៖ លោកនាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ អគ្គស្នងការ​រង​នគរបាល​ជាតិ និងជា​មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ និង​លោក​ជំទាវ​បាន​នាំ​យក​រថយន្ត LEXUS.470 មួយ​គ្រឿង មក​ប្រគេន​ដោយ​ផ្ទាល់ចំពោះ​ព្រះ​តេជគុណ សន សា​រិ​ទ្ធិ ព្រះ​គ្រូ​ចៅអធិការ​វត្ត ព្រិ​ន្ទ នៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប នា​ថ្ងៃ​ទី​០៥ ​វិច្ឆិកា ​​២០១៥​នេះ ក្រោម​ការ​ចូលរួម​អនុមោទនាពី​សំណាក់​អាជ្ញាធរក្រុង សង្កាត់ផង​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ អគ្គស្នងការ​រង​នគរបាល​ជាតិ និងជា​មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និងទី​៥ បាន​មាន​ប្រសាសន៍​ថា​ ផ្អែក​លើ​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ការ​ធ្វើ​ដំណើរ​បច្ចុប្បន្ន គឺ​មាន​តម្រូវការ​មធ្យោបាយ​ជា​ចាំបាច់សូ​ម្បី​តែ​ក្នុង​ជីវភាព​ដ៏​សាម​ញ្ញា​នៃ​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទប្រមាណ​ជា​៧០%  អាច​នឹង​មាន​ទោចក្រយានយន្ត​១​គ្រឿង សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ទីប្រជុំជន​។

លោកបាន​បន្ត​ថា ​អាស្រ័យ​ដោយ​ធាតុ​ពិត​យ៉ាង​ដូច្នេះចំពោះ​ព្រះសង្ឃ​វិញក្នុង​កិច្ចការ​ប្រតិបត្តិ​ប្រចាំ​ថ្ងៃ វិន័យ សាសនា និង​សង្គម រមែងតែងតែ​ត្រូវ​និមន្ត​ទៅ​កាន់​ទី​ជិត ទី​ឆ្ងាយ ចៀស​មិន​រួច​នោះ​ឡើយ ហើយ​ព្រះសង្ឃ​ឯណានឹង​អាច​ប្រើប្រាស់​បច្ច័យ​ពុទ្ធបរិស័ទដោះស្រាយ​បញ្ហា​ទាំងនេះ ដូច្នេះ​ហើយទើប​មាន​កើត​នៃ​សទ្ធានាំ​យក​មធ្យោបាយ​ធ្វើ​ដំណើរ មាន​រថយន្ត​១​គ្រឿង​នេះប្រគេន​ចំពោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រិ​ន្ទ ដោយ​យោង​តាម​ហេតុផល​ខាងលើ ។

លោកបញ្ជាក់​ថា នៅ​ស​ប្តា​ហ៍​ក្រោយនឹង​នាំ​យក​ស្លាក​លេខមក​បំពាក់​រថយន្ត​នេះដើម្បី​បាន​ព្រះសង្ឃ​ប្រើប្រាស់​និមន្ត​ស្រប​តាម​ច្បាប់​ចរាចរណ៍៕