សិស្សស្រី ទៅជួបអ្នកទិញអនឡាញ ស្ងាត់ៗ បិះគេធ្វើស៊ី

សឹង្ហបុរី៖ ​កាលពីពេលកន្លងទៅនេះ ក្មេងស្រីអាយុ១២ឆ្នាំ ម្នាក់ ដែលជាអ្នករស់នៅក្នុងសឹង្ហបុរី បាននិយាយរឿង មួយចំនួន ដែលនាងបានជួប ទៅកាន់ឪពុកម្ដាយ និងទីប្រឹក្សាសាលា ដើម្បីរកវិធីដោះស្រាយ។

ជាក់ស្ដែងណាស់រឿង ដែលនាងត្រូវការជំនួយឬ ដំបូន្មាននោះ គឺជារឿងដែលកំពុងតែកើតមាន សព្វថ្ងៃ ក្នុងចំនោម មនុស្សមួយចំនួនធំ ដែលចង់រក ប្រាក់ចំណូលដោយខ្លួនឯង តាមរយៈអ៊ិនធើណេត។ ដើម្បីចង់ រកប្រាក់ដោយខ្លួនឯង ក្មេងស្រីខាងលើ (មិនបញ្ចេញឈ្មោះ) បានធ្វើការរកស៊ី តាមរយៈការលក់ទំនិញ ដូចជា ខោអាវចាស់ៗ ឬរបស់ចាស់ៗផ្សេងៗ អនឡាញ និងនាងអាច រកប្រាក់ចំណូល បានប្រហែលជា ៥០ដុល្លារជារៀងរាល់ខែ។ ក៏ដូចជា មួយរយៈពេលចុងក្រោយនេះ នាងទទួលបានទូរស័ព្ទ iPhone4 ចាស់មួយគ្រឿង ពីម្ដាយឪពុកនាង  ក្រោយពីពួកគាត់ បានទិញទូរស័ព្ទថ្មី។ ឃើញបែបនេះ នាងក៏សម្រេចចិត្ដលក់ទូរស័ព្ទចាស់ iPhone4 នេះ ហើយក៏មានមនុស្សប្រុសម្នាក់ បន្លំធ្វើជាយុវសិស្ស ថាចង់ទិញទូរស័ព្ទដៃនេះ​ក្នុង តម្លៃ ៣០ដុល្លារ។ និយាយត ថ្លៃចុះឡើង នាងក៏សម្រេចទៅ ជួបនឹងយុវសិស្ស នេះនៅខាងក្រៅ នៅក្បែរផ្ទះនាង តែនៅពេលដែលជួបមែនទែន មិនដូចជាការគិតនាងនោះទេ ដោយជាក់ស្ដែង យុវសិស្ស នេះគឺជាមនុស្សវ័យជំទង់ អាយុ ខ្ទង់២០ឆ្នាំ។ អ្នកទាំងពីរក៏និយាយគ្នា ពីរឿងទូរស័ព្ទនេះ និងបុរសនេះ បែរជាចាប់ផ្ដើមបន្លំ បំពានផ្លូវភេទនាង ហើយសុំនាងឲ្យទៅដើរលេងជាមួយ។ តែនាងមិនព្រម បែរជាបុរសនេះ និយាយថា ខ្លួននឹងចាកចេញជាមួយនឹង ទូរស័ព្ទ iPhone4 នេះ ហេតុមិនចង់បាត់បង់  iPhone4 នេះ នាងក៏ដើរតាម និងគិតថា នាងនឹងគេចចេញ នៅពេលដែលនាង អាចយកទូរស័ព្ទនោះមកវិញបាន។ ដើរតាមជននេះបន្ដិច​ នាងក៏ស្រែកឲ្យអ្នកដំណើរតាមផ្លូវជួយ តែជននេះបានរត់គេចខ្លួន បានសម្រេច ជាមួយនឹង ទូរស័ព្ទ ក្រោយពីនាងស្រែក។ បន្ទាប់ពីមានហេតុការណ៍នេះ នាងក៏បានរៀបរាប់ដំណើររឿងទៅកាន់ ឪពុកម្ដាយ និងទីប្រឹក្សាសាលា ដើម្បីផ្ដល់ដំបូន្មាន។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាដំបូន្មាន និងតិចនិមួយចំនួន ដែលប្រិយមិត្ដ ក៏ដូចជា អ្នកលក់ទំនិញអនឡាញ វ័យក្មេង ទាំងឡាយ គួរតែដឹង ក្នុងការណាត់ជួប អតិថិជន ឬមិត្ដភិក្ដដែលស្គាល់គ្នា តាមរយៈអនឡាញនោះ នេះបើតាមប្រភព បានលើកឡើង៖ 

សិស្សស្រី ទៅជួបអ្នកទិញអនឡាញ ស្ងាត់ៗ បិះគេធ្វើស៊ី
រូបតំណាង

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត