​អគ្គិភ័យ​ឆេះ​រថយន្ត​៣​គ្រឿងក្នុង​ដីឡូត៍​មួយកន្លែង​ក្នុង​សង្កាត់​ស្រះចក​

​រាជធានី​ភ្នំពេញ​៖​អគ្គិភ័យ​មួយ​កើតឡើង​នៅ​ដីឡូត៍​មួយកន្លែង​ទុកចោល ក្រោយ​អតីត​ទូត​ថៃ​ចាស់ តាម​បណ្តោយ​ផ្លូវ​លេខ​៧៥ ភូមិ​ទី​៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ចំនួន​បី​គឿង​ទាំងស្រុង​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​០២ និង​១៥​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​អគ្គិភ័យ​បាន​ប្រើប្រាស់​រថយន្ត​ចេញ​ពន្លត់​ចំនួន​៦​គ្រឿង​ប្រើប្រាស់​ទឹក​អស់​៦​រថយន្ត​ផងដែរ ទើប​ពន្លត់​ចប់​នៅ​ម៉ោង​៣​និង​១០​នាទី​យប់​នា​ថ្ងៃ​ដដែល​។​

​សូមបញ្ជាក់ថា ‎​អគ្គិភ័យ​នេះ​មិន​បណ្ដាលអោយមាន​អ្នករងរបួស​នោះទេ​‬៕

​អគ្គិភ័យ​ឆេះ​រថយន្ត​៣​គ្រឿងក្នុង​ដីឡូត៍​មួយកន្លែង​ក្នុង​សង្កាត់​ស្រះចក​
​អគ្គិភ័យ​ឆេះ​រថយន្ត​៣​គ្រឿងក្នុង​ដីឡូត៍​មួយកន្លែង​ក្នុង​សង្កាត់​ស្រះចក​