​ធ្វើ​យ៉ាង​ណា​ដើម្បី​ស្លសម្លក​កូរ​ឱ្យ​ឆ្ងាញ់​ផ្គាប់​ចិត្ដ​ស្វាមី ​និង​កូ​ន​ៗ​?​

​សម្លកកូរគឺជា​សម្ល​ខ្មែរ​មួយ​មុ​ខ ដែល​មាន​ឱ​ជា​រស​ឈ្ងុយ​ឆ្ងាញ់ ​និង​មាន​បន្លែ​ផ្សំ​ច្រើន​មុខ​បញ្ចូល​គ្នា​។ ​ដូច្នេះ​សម្រាប់​មិត្ដ​នារី ​ដែល​ចង់​ចេះ​ធ្វើសម្ល​មួយ​មុខ​នេះ​ ដើម្បី​ផ្គាប់​​ចិត្ដ​គ្រួសារ ​យើង​ខ្ញុំ​សូម​រៀបរាប់​នូវ​គ្រឿង​​ផ្សំ ​និង​វិធី​ធ្វើ​ដូច​ខាង​ក្រោ​ម​៖​
​-គ្រឿង​ផ្សំ​​ឆ្អឹង​ជំនីជ្រូក​ ឬ​សាច់មាន់​ ល្ហុង ​ល្ពៅ ​ចេកខ្ចី ​ត្រប់​ពុត​ញង​ ត្រប់​វែង ​ស្លឹកម្រុំ ស្លឹកបាស ​ឬ​ស្លឹក​អង្គាដី​ គល់​ស្លឹក​គ្រី ​រំដេង ​រមៀត ​សំបក​ ឬ​ស្លឹក​ក្រូចសើច ​ខ្ទឹមស ​អំបិល ​ប្រហុក ​ទឹក​ត្រី ​ស្ករ ​ប៊ីចេង ​អង្ករ​លីងបុក​ឲ្យ​ម៉ដ្ឋ​​។ ​ធ្វើ​យ៉ាង​ណា​ដើម្បី​ស្លសម្លក​កូរ​ឱ្យ​ឆ្ងាញ់​ផ្គាប់​ចិត្ដ​ស្វាមី ​និង​កូ​ន​ៗ​?​
​-វិធី​ធ្វើ​ឆ្អឹង​​ជំនី​ជ្រូក​ ឬសាច់​មាន់​កាប់ជា​ដុំ​តូចៗ​ល្មមទុក​ប្រើ​ការ​។​ គល់​ស្លឹក​គ្រៃ ​រំដេង រមៀត ​សំបក​ក្រូចសើច ខ្ទឹម​ស ​បុក​ចូលគ្នា​​ឲ្យ​​ម៉ដ្ឋ។ ​ប្រហុក​យក​មកចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​។ ​យកឆ្នាំង​ដាក់​លើ​ចង្ក្រាន​ រួច​ដាក់​ខ្លាញ់​ ឬ​ប្រេងឆាទុក​ឲ្យ​ក្តៅ ​​ទើប​ដាក់ប្រហុក​ និង​គ្រឿងចូល​ រួចកូររ​ហូត​មាន​ក្លិន​ឈ្ងុយ ​បង់​សាច់ចូលរួ​ច​កូរ​ជា​មួយ​គ្រឿង​ឲ្យស​ព្វ ​​ចាក់​ទឹក​បន្តិច​រំ​ងាស់​ឲ្យជិត​ផុយ ​ទើបដាក់​បន្លែគ្រប់មុខ​ចូល​កូរ​ឲ្យ​សព្វ​ ថែម​ទឹក ​រួច​ដាក់​អង្ករលីង​ចូល ​រំងាស់​ឲ្យ​ផុយបន្លែ ​​ទើប​ចាក់ទឹក​ត្រី ​អំបិល ​ស្ករ ​ម្ស៉ៅស៊ុប ​ភ្លក់​មើល​​ឲ្យល្មម ​រួច​បង់​ស្លឹកម្រុំ​ អង្គាដី ​ឬស្លឹក​បាស​ចូល ​ទុក​ប្រហែល​ ១ ​ឬ​ ២​ នាទី​ជាការ​ស្រេច​៕ ​
អត្ថបទ៖ ដេវីដ
​​​​