បង្ហាញ​ហើយ! ចាន់ វឌ្ឍនាកា ​​បង្ហើប​​ក្ដី​ស្រមៃ​ទៅ​លេង​ក្រៅ​ប្រទេស


បង្ហាញ​ហើយ! ចាន់ វឌ្ឍនាកា ​​បង្ហើប​​ក្ដី​ស្រមៃ​ទៅ​លេង​ក្រៅ​ប្រទេស

​ខ្សែ​ប្រយុទ្ធ​វ័យ២១​ឆ្នាំ​របស់​បឹង​កេត​អង្គរដែល​ឡើង​ជើង​ខ្លាំង​នៅ​រដូវ​កាល​២០១៥​នេះ​ ចាន់ វឌ្ឍនាកា ​​បាន​បង្ហើប​​ប្រាប់​​ក្ដី​ស្រមៃ​​ទៅលេង​​នៅ​ក្លិប​ធំ​ៗ ក្រៅ​ប្រទេស​លើ​ពិភព​លោក​​មិន​ថា​ថៃ​ ឬ​វៀតណាម​ក៏​ព្រម​ទៅ​។

 

​​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ជម្រើស​ជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ឲ្យ​ដឹង​ថា រូប​គេ​មាន​ក្ដី​ស្រមៃ​​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​យូរ​មក​ហើយ។ ក្លិប​​នៅ​ក្រៅ​ប្រទេស​ណា​ក៏​ដោយ​​ មិន​ថា​​​វៀតណាម ​ឬ ថៃ​សុទ្ធ​តែ​​មាន​បំណង​ចង់​ទៅ​លេង​ទាំង​អស់​។ រូប​គេ​មាន​មហិច្ឆតា​ចង់​ស្គាល់​ពី​របៀប​លេង​បាល់​នៅ​ជប៉ុន​ ​និង​ចង់​​សិក្សា​​ឲ្យ​បាន​កាន់​តែ​ច្រើន​ពី​បាល់​ទាត់ ដើម្បី​អាច​វិវត្តន៍​ខ្លួន​ឲ្យ​ខ្លាំង​ឡើង​មួយ​កម្រិត​ទៀត ព្រម​ទាំង​អាច​ជួយ​ដល់​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ពេល​ប្រកួត​ម្ដង​ៗ។

 

បង្ហាញ​ហើយ! ចាន់ វឌ្ឍនាកា ​​បង្ហើប​​ក្ដី​ស្រមៃ​ទៅ​លេង​ក្រៅ​ប្រទេស

កីឡាករ ចាន់ វឌ្ឍនាកា

 

​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​ថា ការ​ចរចា​រវាង​​ក្លិប​​បឹង​កេត​ និង​ភ្នាក់​ងារ​មក​ពី​ជប៉ុន​ដែល​ចង់​ទាក់​ទង​​ វឌ្ឍនាកា ​ទៅ​លេង​នៅ J-League ​មិនទាន់​ជា​ផ្លូវ​កា​ឡើយ។ ទោះ​យ៉ាង​ណា​កីឡាកររូប​នេះ​​​នឹង​​ទៅ​លេង​នៅ​ក្លិប​​​ក្នុង​​ក្របខ័ណ្ឌ​​​​កំពូល​របស់​ជប៉ុន​​ ​ប្រសិន​បើ​ការ​ចរចា​​រវាង​ភាគី​ទាំងសងខាង​បាន​ជោគជ័យ។ ជប៉ុន​ជា​ប្រទេស​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ី​ខាង​ផ្នែក​បាល់ទាត់​​ ហើយ​ប្រសិន​បើ​បាន​ទៅ​លេង​មែន​នោះ​រួប​គេ​មាន​មោទនភាព​​បំផុត។

 

​កីឡាករ​ Top Scorer នៅ​លីក​បាល់ទាត់​កម្ពុជា​២០១៥បន្ថែម​ថា ​ជា​ចុង​ក្រោយ​​​​​ក៏​សូម​អគុណ​ដល់​អ្នក​គាំទ្រ​បាល់ទាត់​នៅ​កម្ពុជា​ ដែល​តែង​​​លើក​ទឹក​ចិត្ត​ក្នុង​ពេល​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ រូប​គេ​សូម​សន្យា​​ថា​ នឹង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ដើម្បី​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឲ្យ​ទទួល​បាន​ជ័យ​ជម្នះ៕

 

មើល​កំណត់​ត្រារបស់ ចាន់ វឌ្ឍនាកា សូមចុច…

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​