ដៃ​គូ​មុត​ស្រួច Reus & Aubameyang ​ជួយ​ Dortmund ​ឡើង​ស្វ័យប្រវត្តិ

ដៃ​គូ​មុត​ស្រួច Reus & Aubameyang ​ជួយ​ Dortmund ​ឡើង​ស្វ័យប្រវត្តិ

ក្រុម​ Borussia Dortmund ​របស់​អាល្លឺម៉ង់ បាន​ឡើង​ទៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់​ UEFA Europa League ជា​ស្វ័យប្រវត្តិ​ហើយ​ បន្ទាប់​ពី​លត់​ក្រុម​ FK Qabala ​របស់​ប្រទេស​អាហ្សេបៃហ្សង់ ៤-០​ យប់​មិញ ​ខណៈ​ដែល​​ដៃ​គូ​ប្រយុទ្ធ​មុតស្រួច តារា​ឆ្នើម​ Marco Reus ​និង​ Pierre-Emerick Aubameyang ​ជា​អ្នក​ស៊ុត​​នាំ​មុខ​ ២-០ នៅ​តង់​ទី​១។

 

ដៃ​គូ​មុត​ស្រួច Reus & Aubameyang ​ជួយ​ Dortmund ​ឡើង​ស្វ័យប្រវត្តិ

 

​Reus ​បាន​រក​គ្រាប់​បើក​ឆាក​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ តាំង​​ពី​នាទី​២៨ មុន​ពេល​ Aubameyang ​រក​បាន​គ្រាប់​ទី​២ នៅ​​ចុង​តង់​ទី​១ នាទី​៤៥។ ចូល​តង់​ទី​២ កីឡាករ​ Sergei Zenjov ​របស់​ក្រុម​ Qabala ​​​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នាទី​៦៧ មុន​ពេល​ Henrik Mkhitaryan ​ថែម​គ្រាប់​ទី​៤ ដែល​ជា​គ្រាប់​ចុង​ក្រោយ​នៅ​នាទី​៧០។

 

លទ្ធផល​នេះ បាន​ជួយ​ឲ្យ​ Dortmund មាន​១០​ពិន្ទុ ឈរ​កំពូល​តារាង​ពូល​ C ​នឹង​​​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ ដោយ​ស្វ័យ​ប្រវត្តិ​ ទោះ​សល់​​២​ប្រកួត ក្នុង​ដៃ​ទៀត​ក៏​ដោយ។

 

ដៃ​គូ​មុត​ស្រួច Reus & Aubameyang ​ជួយ​ Dortmund ​ឡើង​ស្វ័យប្រវត្តិ

 

ដៃ​គូ​មុត​ស្រួច Reus & Aubameyang ​ជួយ​ Dortmund ​ឡើង​ស្វ័យប្រវត្តិ

 

​ចំណែក​ឯ​កីឡាករ​កំពុង​ឡើង​ខ្លាំង​ទាំង​៣​នាក់​ Aubameyang, Reus & Mkhitaryan ​សរុប​គ្រាប់​បញ្ចូល​គ្នា ពួកគេ​ស៊ុត​បាន​៤៥​គ្រាប់​ និង​ Assists បាន​២០​ដង​ហើយ ក្នុង​ការ​ប្រកួត​គ្រប់​ពាន​រង្វាន់​ទាំង​អស់​រដូវ​កាល​២០១៥/១៦​នេះ៕

 

ដៃ​គូ​មុត​ស្រួច Reus & Aubameyang ​ជួយ​ Dortmund ​ឡើង​ស្វ័យប្រវត្តិ

Henrik Mkhitaryan (ឆ្វេង) និង​ Pierre-Emerick Aubameyang (ស្តាំ, លេខ១៧)

 

ដៃ​គូ​មុត​ស្រួច Reus & Aubameyang ​ជួយ​ Dortmund ​ឡើង​ស្វ័យប្រវត្តិ

 

ដៃ​គូ​មុត​ស្រួច Reus & Aubameyang ​ជួយ​ Dortmund ​ឡើង​ស្វ័យប្រវត្តិ

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Jordon Ibe ​ក្លាយ​ជា​វីរបុរស​ជួយ​​​ Liverpool ស្គាល់​ជ័យជម្នះ​​លើក​ដំបូង​នៅ Europa League 2015

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail | bleacherreports