ប្រធានាធិបតីរ៉ូម៉ានី តែងតាំង នាយករដ្ឋមន្ត្រី បណ្តោះអាសន្ន

រ៉ូម៉ានី៖ ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis ថ្ងៃនេះ បានតែងតាំងលោក Sorin Campeanu ជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន បន្ទាប់ពីលោក Victor Ponta បានប្រកាសចុះចេញពីតំណែងនៅថ្ងៃទី០៤ ខែវិច្ឆិកា តាមការទាមទារ របស់ក្រុមបាតុករ នេះបើយោងតាមការចេញផ្សាយរបស់ Reuters ចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា។

លោក Sorin Campeanu បានចូលបម្រើការងារ នៅក្នុងជួររដ្ឋាភិបាលរ៉ូម៉ានី តាំងពីឆ្នាំ ២០០០ ដោយបច្ចុប្បន្ន លោកត្រូវបានតែងតាំង ជារដ្ឋមន្រ្តីក្រសួងអប់រំ និងស្រាវជ្រាវ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានករណី ភ្លើងឆេះក្លឹបកម្សាន្តមួយកន្លែងស្លាប់មនុស្ស ៣២នាក់ មក មានក្រុមបាតុករប្រមាណ ២ម៉ឺននាក់ បាននាំគ្នាតវ៉ាប្រឆាំងឲ្យលោក Victor Ponta ចុះចេញពីតំណែង ដោយលើកយកហេតុផងថា រដ្ឋាភិបាលមានភាពពុករលួយ និងកង្វះសុវត្ថិភាព៕

ប្រធានាធិបតីរ៉ូម៉ានី តែងតាំង នាយករដ្ឋមន្ត្រី បណ្តោះអាសន្ន