អាង​ខ្លួន​ជា​ប៉ូលិស ​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ ៧ ​ខែ​រហូត​ធ្លាក់ឈាម​

Sanofi

​ប៉ូលីស​ស​ក្កិ​២​នៅ​នាយកដ្ឋាន​ការពារ​និង​ជា​តៃកុង​រថយន្ត​របស់​មន្ត្រី​មានអំណាច​ម្នាក់​បាន​ដក​កាំភ្លើង​ខ្លីម៉ាក​K54 ភ្ជង់​និង​ចាប់​បោក​ទាត់​ធាក់​ស្ត្រី​ពោះធំ​៧​ខែ​ម្នាក់ បណ្តាល​ឲ្យ​ធ្លាក់ឈាម​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ហើយ​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨:00​នាទី​យប់​ថ្ងៃ​ទ​៥​ខែវិច្ឆិការ​ឆ្នាំ​២០១៥​ស្ថិតនៅ​ក្នុងភូមិ​សែន​សុខ​៥​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

បើតាម​ការ​ប្រាប់​អោយដឹងពី​ស្ត្រី​ម្នាក់​ឈ្មោះ ឈុន សារុន អាយុ​៣៦​ឆ្មាំ​ជា​អ្នក​ដែល​បានឃើញ​រឿងរ៉ាវ​និង​ទង្វើ​ដ៏​អាក្រក់​របស់​មន្ត្រី ដែល​ប្រើប្រាស់​ហឹ​ង្សា​ទៅលើ​ស្ត្រី​ពោះធំ​នោះ បាន​និយាយថា គឺ​មុនពេល​កើតមាន​រឿងនេះ បុរស​ដែលជា​ជនបង្ករ​ហេតុរូប​នោះ បាន​ទៅ​រុះរើ ខ្សែរ​ភ្លើង ដែល​ត​នៅផ្ទះ​ស្ត្រី​រងគ្រោះ មិនដឹង​ជាមាន​រឿង​អ្វី ស្រាប់តែ​មានការ​ប្រកែក​គ្នា​មួយ​បានកើត​ឡើង​រវាង​ស្ត្រី​រងគ្រោះ​និង​ជនបង្ករ ភ្លាមៗ​នោះ ប្រពន្ធ​ជនបង្ករ​បានមក​ដែរ​ស្រាប់តែ​មកដល់​គាត់​បានឃើញ​ជនបង្ករ​ចាប់​ស្រី​ពោះធំ​៧​ខែ​នោះ​បោក​ផ្ទប់​ទៅ​និង​ម៉ូតូ ហើយ​ទាត់​ធាក់​មួយ​ជើង​ចំ​កណ្តាល​ពោះ​បណ្តាលអោយ​ស្ត្រី​ពោះធំ​នោះ ដួល​និង​មាន​ហូរឈាម​មក​ផងដែរ​។​

ដោយ​ឃើញ​ដូច្នេះ អ្នក​នៅ​ជិតខាង​នោះ ក៏បាន​ចេញមក​ជួយ​ឃាត់​តែ​ត្រូវបាន​ជនបង្ក​រដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​ទាំង​អ្នក​មកជួយ​ទៀត​។​ហើយ​អ្នក​មកជួយ​បាន​ប្រតាយប្រតប់​ជាមួយ​ជនបង្ករ​វិញ​ក៏​ចាប់​និង​ឃាត់​ជនបង្ករ​បាន​បន្ទាប់ពី​ឃាត់​ជនបង្ករ​បាន​ហើយ ខាង​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ បាន​ប្រ​ញ៉ាប់​ប្រ​ញ៉​ល់​ហៅ​ឡានពេទ្យ​ដឹក​ស្ត្រី​រងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​រូ​ស្ស៊ី​។​

ស្ត្រី​ដែល​បានឃើញ​ហេតុ​ការ​ណ៌​ដដែល​នេះ​បាន​ប្រាប់ថា ជនបង្ករ​មានឈ្មោះ ចាន់ សារិន អាយុ​៤២​ឆ្នាំ​មុខរបរ​ជាម​ន្ត្រី​ប៉ូលីស​ពាក់​ស​ក្កិ​២​និង​រស់នៅ​ភូមិ​សែន​សុខ​៥​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រីឯ​ស្ត្រី​រងគ្រោះ​មានឈ្មោះ មិត្ត សុភ​ណ្ឌ អាយុ​៤២​ឆ្នាំ​និង​ស្នាក់នៅ​ក្នុងភូមិ​ជាមួយ​ជនបង្ក​រដែរ​៕
​សុ ថា​ត់​
​ ​


Related