វិធីឆាននោងពងទាកុំឲ្យធំក្លិនឆ្អាប

ឆាននោងពងទា​ជាមុខម្ហូប​សាមាញ្ញមួយមុខ ដែលងាយស្រួលធ្វើ ហើយប្រហែលជាមានស្ត្រីមេផ្ទះជាច្រើន​ក៏ចេះធ្វើដែរ ប៉ុន្តែ​បើយើង​មិន​ចេះឆា​នោះទេមុខម្ហូបនឹងមាន​ក្លិនឆ្អាប​ពងទា។ ថ្ងៃនេះ មង្គលការ នឹងបង្រៀន​អ្នក​ពីរបៀបឆាននោង​ជាមួយ​ពងទាពិសេស​មិន​អោយឆ្អាប ដូច្នេះចង់ដឹង​ថាត្រូវ​ធ្វើយ៉ាងណា​ខ្លះសូមមើល​ការណែនាំដូចខាងក្រោម។
 
វិធីឆាននោងពងទាកុំឲ្យធំក្លិនឆ្អាប
គ្រឿងផ្សំ៖
- ននោង
- ពងទា
- អំបិល
- ប៊ីចេង
- ស្ករ
- ខ្ទឹមស(ចញ្ចាំអោយម៉ដ្ឋ)
- ស្លឹកខ្ទឹម
​វិធីធ្វើ៖
- ដាក់ខ្ទះ​លើភ្លើង បន្ទាប់​មកដាក់ខ្លាញ់អោយក្តៅទើបដាក់ខ្ទឹមស​ចូល បន្ទាប់មកទៀត គួសពងទាដាក់ចូលកូអោយបែក (ឆាពងទាមុខ ដើម្បីកុំអោយឆ្អាបពងទា) រួចដាក់ អំបិល ប៊ីចេង ស្ករសទុកមួយ ១នាទី។
- បន្ទាប់មកដាក់​ននោងចូល ហើយទុក​អោយឆ្អិនល្អ ភ្លក់​មើល ដាក់​ស្លឹកខ្ទឹម​តាមក្រោយជាកាស្រេច៕
ដោយ៖ មង្គលការ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីឆាននោងពងទាកុំឲ្យធំក្លិនឆ្អាប