Miley Cyrus និង អតីត​មិត្ត​ប្រុស ៥ ឆ្នាំ បង្កាត់ភ្លើង​ស្នេហ៍​សារជាថ្មី ?

Sanofi

​បន្ទាប់ពី Liam Hemsworth និយាយថា​នៅតែមាន​អារម្មណ៍​ស្នេហា​ឲ្យ​អតីត​មិត្តស្រី ៥ ឆ្នាំ​របស់លោក នាង Miley Cyrus ក៏បាន​បញ្ចេញ​ប្រតិកម្ម​ដូចគ្នា ដោយ​នាង​បាន​ព្យាយាម​ទាក់ទង និង រក​ពេលវេលា​ស័ក្តិសមដើម្បី​ជួប​មុខ​គ្នា​ផ្ទាល់ ។​ប្រភព​មួយ​បាន​ប្រាប់ថា នៅពេលដែល​នាង Miley ដឹង​ពី​រឿង​ដែល​អតីត​មិត្ត​ប្រុស​ជាទី​ស្រឡាញ់ ប្រកាស​ពី​អារម្មណ៍​ស្នេហា​ដែល​នៅតែមាន​សម្រាប់​នាង​ទោះបីជា​បែក​គ្នា​ប៉ុន្មាន​ឆ្នាំ​ហើយ​ក្តី វា​បានធ្វើ​ឲ្យ​នាង​នឹក ឃើញ​ពី​អនុស្សាវរីយ៍​ចាស់ៗ និង ពិតជា​ចង់​បង្កាត់ភ្លើង​ស្នេហ៍​សារជាថ្មី​វិញ​ណាស់ ។

ប្រភព​នោះ​ក៏បាន​បញ្ជាក់​ដែរ ថា នាង Miley បាន​ប្រាប់ថា​នាង​ក៏​នៅតែ​ស្រឡាញ់ Liam ដូចគ្នា ហើយ Liam ក៏​ជាម​នុស្ស​ប្រុស​តែ​ម្នាក់​ដែល នាង​ស្រមៃ​៉​ចង់​នៅក្បែរ​ពេញ​មួយជីវិត​របស់​នាង ។​

​អ្វីដែល​រឹតតែ​ភ្ញាក់ផ្អើល​ថែមទៀត​នោះ Liam ក៏បាន​ឆ្លើយតប​មក​នាង​វិញ​ដែរ​ថា អ្នក​ទាំងពីរ​អាច​នឹង​ជួបគ្នា នៅ Los Angeles ហើយ​យើង​ចាំ​មើលថា តើ​អ្នក​ទាំងពីរ​នឹង​សាង​ស្នេហា​ឡើងវិញ ឬ យ៉ាងណា ព្រោះ​វា​ជា​អ្វីដែល Miley តែងតែ​ចង់​ឲ្យ​កើតឡើង ។ សូម​ប្រិយមិត្ត​អ្នកអាន​ចាំ​តាមដាន​ទាំងអស់គ្នា ៕ ថា​វរិ​ទ្ធ​

  

Related