Jay Park ត្រូវ​គេ​សង្ស័យ​ថា​តិះ​ដៀល JYP ក្នុង​បទ​ថ្មី ធ្វើ​ឲ្យ​JYP ឆ្លើយ​តប​​វិញ


Jay Park ត្រូវ​គេ​សង្ស័យ​ថា​តិះ​ដៀល JYP ក្នុង​បទ​ថ្មី ធ្វើ​ឲ្យ​JYP ឆ្លើយ​តប​​វិញ

នៅ​ពេល​ថ្មី​ៗ​នេះ​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង Jay Park បាន​បញ្ចេញ​អាល់ប៊ុម​ថ្មី​របស់​ខ្លួន​មាន​ឈ្មោះ “Worldwide”។ ក្រោយ​ពេល​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​​វីដេអូ​ចម្រៀង “You Know” ជាមួយ HyunA ​នៅ​ពេល​នេះ​តារា​​វ័យ ២៨ ឆ្នាំ​កំពុង​បង្ក​ភាព​ចលាចល​​សារ​ជា​ថ្មី​ម្ដង​ទៀត​​នៅ​ពេល​នេះ ដោយ​បទ​ចម្រៀង “F*CKBOY” ត្រូវ​គេ​ជឿ​ថា​ ទំនុក​ច្រៀង​ក្នុង​បទ​នេះ​គឺ​​តម្រង់​ព្រួញ​​ទៅ J.Y.Park អ្នក​ដឹក​នាំ​របស់​ផលិតកម្ម JYP Entertainment។

 

Jay Park ត្រូវ​គេ​សង្ស័យ​ថា​តិះ​ដៀល JYP ក្នុង​បទ​ថ្មី ធ្វើ​ឲ្យ​JYP ឆ្លើយ​តប​​វិញ

 

អ្នក​​គាំទ្រ​ចម្រៀង Kpop ប្រហែល​ជា​បាន​ដឹង​ស្រាប់​ហើយ​ថា Jay Park ធ្លាប់​ជា​តារា​ក្រោម​ការ​គ្រប់​គ្រង​របស់​ផលិតកម្ម JYP ដោយ​លោក​គឺ​ជា​​អតីត​សមាជិក​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ 2PM ហើយ​ក្រោយ​ពី​ចេញ​ពី​ផលិតកម្ម​ចាស់ Jay បាន​បង្កើត​ក្រុមហ៊ុន​​ផ្ទាល់​ខ្លួន​មាន​ឈ្មោះ​ថា AOMG។ ដោយ​សារ​តែ​មាន​ប្រវត្តិ​​បែប​នេះ ទើប​ធ្វើ​អ្នក​គាំទ្រ​មួយ​ចំនួន​​បាន​សង្ស័យ​ថា ទំនុក​ច្រៀង​ក្នុង​បទ “F*CKBOY” គឺ​ត្រូវ​បាន​និពន្ធ​ឡើង​​បាញ់​​ទៅ​កាន់ J.Y.Park។

 

ឃ្លា​ក្នុង​បទ​ចម្រៀង​ដែល​កំពុង​បង្ក​ភាព​ចម្រូង​ចម្រាស់​នោះ​គឺ “អតីត​​គ្រូ​របស់​ខ្ញុំ​ខ្លាច​ខ្ញុំ​ល្បី​ដូច​គាត់ ដោយ​សារ​ហេតុនេះ​គាត់​កំពុង​តែ​ច្រណែន​ឈ្នានីស​នឹង​ខ្ញុំ។ លោក​គឺ​ជា​តារា​ម្នាក់​ដែល​លក់​អ្នក​គាំទ្រ​របស់​ខ្លួន។ បើ​​ទោះ​​​ជា​អ្នក​​ប្រឹង​រារាំង​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នៅ​តែ​ដើរ​ទៅ​មុខ។ អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​គឺ​បង្កើត​ចម្រៀង អ្វី​ដែល​អ្នក​​​កំពុង​ធ្វើ​គឺ​នយោបាយ”។

 

តំណាង​ក្រុមហ៊ុន AOMG បាន​លើក​ឡើង​ថា “Jay Park ជា​អ្នក​សរសេរ​ទំនុក​នោះ​ដោយ​ខ្លួន​ឯង ដូច​នេះ​ក្រុមហ៊ុន​គ្មាន​អ្វី​នឹង​និយាយ​នោះ​ទេ។ ពួក​យើង​មិន​ដឹង​ថា​ទំនុក​ទាំង​នោះ​តម្រង់​ទៅ​កាន់​អ្នក​ណា​នោះ​ទេ។ ភាគី​ខាង JYP Entertainment ក៏​បាន​​ឆ្លើយ​តប​វិញ​ដែរ​ថា “ពួក​ខ្ញុំ​គ្មាន​យោបល់​អ្វី​ទៅ​លើ​បញ្ហា​នេះ​ទេ”៕

 

ចុចអាន៖បទ​ថ្មី​របស់ IU ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង​ពី Britney Spears

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ allkpop