សន្និដ្ឋាន​ដំបូង​លើ​ប្រអប់​ខ្មៅ៖ Airbus A321​ ធ្លាក់​ដោយ​សារ​​ផ្ទុះ​ឆេះ​ម៉ាស៊ីន​

សន្និដ្ឋាន​ដំបូង​លើ​ប្រអប់​ខ្មៅ៖ Airbus A321​ ធ្លាក់​ដោយ​សារ​​ផ្ទុះ​ឆេះ​ម៉ាស៊ីន​

​ក្រុម​អ្នក​ជំនាញ​នៃ​​ការ​​​​វិភាគ​លើ​​​ប្រអប់​ខ្មៅ​​​ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​​យន្តហោះ​រុស្ស៊ី​ Airbus A321 ជួប​គ្រោះថ្នាក់​​ដោយ​សារ​ការ​ផ្ទុះ​ម៉ាស៊ីន។ យន្តហោះ Airbus A321 ដែល​​បាន​ធ្លាក់​នៅ​តំបន់​វាល​ខ្សាច់ Sinai ​អេហ្ស៊ីប ​ឆក់​យក​ជីវិត​មនុស្ស​អស់​​២២៤​នាក់​​ កាល​ពី​​ថ្ងៃ​សៅរ៍​ខែ​តុលា​កន្លង​ទៅ។

 

សន្និដ្ឋាន​ដំបូង​លើ​ប្រអប់​ខ្មៅ៖ Airbus A321​ ធ្លាក់​ដោយ​សារ​​ផ្ទុះ​ឆេះ​ម៉ាស៊ីន​
 

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលអេហ្ស៊ីប​ បាន​ឲ្យ​ដឹង​ថា ​យ៉ាង​ណា​ក្ដី​ក្រុម​អ្នក​ជំនាញ​​​ថា​នេះ​គ្រាន់​តែ​ជា​​​ការ​សន្និដ្ឋាន​ដំបូង​ប៉ុណ្ណោះ​ដោយ​ត្រូវ​ការ​​ពេល​វេលា​ពី​១​ទៅ​៤​​សប្ដាហ៍​ទៀត​ដើម្បី​សិក្សា​លើ​​ទិន្នន័យ​ដែល​ថត​ក្នុង​ប្រអប់​ខ្មៅ​នោះ។

 

ដោយ​ឡែក​​​​មុន​ការ​សិក្សា​វិភាគ​លើ​ប្រអប់​ខ្មៅ​ មាន​ការ​សន្និដ្ឋាន​​​ពី​មនុស្ស​ជា​ច្រើន​ថា​​យន្តហោះ​ធ្លាក់​អាច​ដោយ​សារ​​ការ​ដាក់​គ្រាប់​បែក​ផ្ទុះ ​​​​ឬ​ជា​ស្នាដៃ​របស់​ក្រុម​ឥស្លាម​ជ្រុល​និយម​ ISIS ។ ទោះ​ជា​យ៉ាង​ណា ​មូលហេតុ​​​​ពិត​ប្រាកដ​គេ​មិន​ទាន់​អាច​អះអាង​បាន​​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​លទ្ធផល​ពី​ប្រអប់​ខ្មៅ​។​​​

 

ក្រោយ​​ហេតុការណ៍​ធ្លាក់​យន្តហោះ​​រុស្ស៊ី​​បាន​កើត​​ឡើង​ បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​បារាំង បែលហ្ស៊ិក ហូឡង់​ បាន​​ព្រមាន​ប្រជាជន​​​កុំ​ឲ្យ​ធ្វើ​ដំណើរ​​ទៅ​​តំបន់​រមណីយដ្ឋាន​​ក្នុង​ក្រុង ​​Sharm el-Sheikh ​ប្រទេស​អេហ្ស៊ីប​​​។ ចំណែក​​ក្រុមហ៊ុន​ជើង​ហោះ​ហើរ​របស់​ប្រទេស​អាល្លឺម៉ង់​​ក៏​បាន​​លុប​ជើង​ហោះ​ហើរ​​​ទៅ​កាន់​អេហ្ស៊ីប​ជា​ច្រើន​ផង​ដែរ។

 

សម្រាប់​ប្រទេស​អង់គ្លេស​វិញ​ ​លោក​នាយក​រដ្ឋមន្ត្រី​ David Cameron បាន​និយាយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា​ សម្រាប់​ប្រទេស​អង់គ្លេស​គឺ​ត្រូវ​គិត​ពី​សុវត្ថិភាព​ប្រជាជន​​​​ជា​ចម្បង​ ជា​មួយ​គ្នា​នេះ​ក្រុមហ៊ុន​អាកាស​ចរ​អង់គ្លេស​នឹង​ចាប់​ផ្ដើម​នាំ​​អ្នក​ទេស​ចរ​អង់គ្លេស​​​ពី​អេហ្ស៊ីប​មក​កាន់​ប្រទេស​វិញ។

 

សន្និដ្ឋាន​ដំបូង​លើ​ប្រអប់​ខ្មៅ៖ Airbus A321​ ធ្លាក់​ដោយ​សារ​​ផ្ទុះ​ឆេះ​ម៉ាស៊ីន​
 

រំលឹក​ផង​ដែរ​ថា​យន្តហោះ Airbus A321 ដែល​​មាន​​អ្នក​ដំណើរ​ភាគ​ច្រើន​ជា​ជនជាតិ​​រុស្ស៊ី​ បាន​ធ្លាក់​នៅ​តំបន់​វាល​ខ្សាច់ Sinai ​អេហ្ស៊ីប កាល​ពី​ថ្ងៃ​សៅ​រ៍ ទី​៣១​តុលា​កន្លង​ទៅ និង​បាន​បង្ក​ឲ្យ​មនុស្ស​២២៤​នាក់​បាន​ស្លាប់​ ក្រោយ​ពេល​​ហោះ​ចេញ​ពី​តំបន់​​​រមណីយដ្ឋាន​​នៅ​ Red Sea ​ក្នុង​ទី​ក្រុង Sharm el-Sheikh ​ប្រទេស​អេហ្ស៊ីប​​​៕

 

ចុចអាន៖ មន្ត្រី​រុស្ស៊ី​៖ ​​យន្ត​ហោះ​​​​ធ្លាក់​នៅ​អេហ្ស៊ីប​​​សម្លាប់​មនុស្ស​២២៤​នាក់​​ ដោយ​សារ​គាំង​ខូច​ក្នុង​លំហ​អាកាស​

ចុចអាន៖ ISIS អះអាង​ថា​ជា​អ្នក​បាញ់​ទម្លាក់​យន្តហោះ​ដឹកអ្នកដំណើររុស្ស៊ី ​សម្លាប់​មនុស្ស​២២៤​នាក់នៅ​អេហ្ស៊ីប

ចុចអាន៖ យន្តហោះ​ដឹក​មនុស្ស​ជាង ២២០​នាក់​ធ្លាក់​នៅ​វាល​ខ្សាច់​អេហ្សីប

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC , sputniknews​​​​​​​​​​​​​​​​​​​​​​​