បារាំង​បញ្ជូន​នាវា​ចម្បាំង​​យក្ស ទៅ​ត​តាំង​​ ISIS


បារាំង​បញ្ជូន​នាវា​ចម្បាំង​​យក្ស ទៅ​ត​តាំង​​ ISIS

ប្រទេស​បារាំង បាន​​សម្រេច​បញ្ជូន​នា​វា​ចម្បាំង​ដ៏​ធំ​បំផុត​របស់​ខ្លួន ​​ទៅ​ចូល​រួម​ប្រតិបត្តិការ​​ប្រឆាំងរដ្ឋ​ឥស្លាម ISIS នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​ហើយ​។ ​ក្នុង​យុទ្ធនាការ​នេះ​នឹង​​ធ្វើ​ឲ្យ​យន្តហោះ​ចម្បាំង​​ជួយ​បារាំង​ចំណាយ​ពេល​តិច​ក្នុង​ការ​បើក​ប្រតិបត្តិការ​តាម​អាកាស​លើ​សត្រូវ។

 

បារាំង​បញ្ជូន​នាវា​ចម្បាំង​​យក្ស ទៅ​ត​តាំង​​ ISIS

 

បារាំង​បាន​កំណត់​គោល​ដៅ​ដាក់​ IS នៅ​អ៊ីរ៉ាក់ ​ដែល​ជា​ការ​​ចូល​រួម​​​ជាមួយ​សម្ព័ន្ធ​មិត្ត​​ផ្សេង​ទៀត​ដឹក​នាំ​ដោយ​អាមេរិក ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៤។ ​ចំណែក​ក្នុង​ខែ​កញ្ញា​ឆ្នាំ​នេះ កង​កម្លាំង​បារាំង​ក៏​បាន​ផ្ដើម​ប្រតិបត្តិការ​​តាម​អាកាស​នៅ​ស៊ីរី​ដែរ​ជាមួយ​យន្តហោះ​​ Charles de Gaulle aircraft។

 

​បច្ចុប្បន្ន​បារាំង​ បាន​កំពុង​ប្រើ​ប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ Mirage ​ចំនួន ៦គ្រឿង ឈរ​ជើង​នៅ​ប្រទេស​ហ្សកដានី និង​ប្រភេទ Rafale ចំនួន​ ៦គ្រឿង​នៅ​សហព័ន្ធ​អារ៉ាប់រួម សម្រាប់​កម្ទេចក្រុម​ IS។ ឯ​នាវា​​ចម្បាំង​ខាង​លើ​​ អាច​ផ្ទុក​យន្ត​ហោះ​ចម្បាំង​បាន​ចំនួន ៤០គ្រឿង និង​​បើក​ប្រតិបត្តិការ​បាន ១០០​ជើង​ក្នុង​​មួយ​ថ្ងៃ​ៗ។

 

ប្រធានាធិបតី​បារាំង​លោក ហ្រ្វង់ស័រ ហូឡង់ ​បាន​រៀប​រាប់​ថា​ការ​បញ្ឈរ​ជើង​នេះ គឺ​ជា​ជម្រើស​សម​ហេតុផល ​​ក្នុង​ការ​ចូលរួម​ជា​មួយ​​សម្ព័ន្ធ​មិត្ត។ មន្ត្រី​រដ្ឋាភិបាល​បារាំងបាន​និយាយ​ថា​ ប្រតិបត្តិការ​តាម​អាកាស​ប្រឆាំង IS គឺ​ជា​ការ​ការពារ​ខ្លួន ​ក្រោយ​ពី​ខ្មាន់​កាំភ្លើង​​​ជ្រុល​និយម IS បាន​បាញ់សម្លាប់​​មនុស្ស ១៧នាក់​​ក្នុង​ការ​វាយ​ប្រហារ​ពីរ​លើក​ កណ្ដាល​ក្រុង​ប៉ារីស​កាលពីដើម​ឆ្នាំ​។

 

បើ​តាម​ភ្នាក់​ងារ​​សារព័ត៌មាន​​បារាំង AFP ផ្សាយ​ថា​ចាប់​តាំង​ពី​ពេល​នោះ​មក យន្តហោះ​ចម្បាំង​បារាំង​បាន​បើក​ប្រតិបត្តិការ​បាន ២៧១លើក​ ក្នុង​បេសកកម្ម ១២៨៥ដង​នៅ​អ៊ីរ៉ាក់៕

 

ចុចអាន៖ រុស្សី​កំពុង​​តេស្ត​​អាវុធ​​​​កាំ​រស្មី​ដែល​អាច​ធ្វើ​ឲ្យ​សត្រូវ​ងងឹត​ភ្នែក​ ស្រប​ពេល​​កំពុង​​មាន​សង្គ្រាម​ជា​មួយ​ ISIS

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ bbc