ជាង៨ពាន់នាក់ បានចុះឈ្មោះបោះឆ្នោត សាកល្បង រយៈពេល៥ថ្ងៃ

ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃ នៃដំណើរការ ចុះឈ្មោះបោះឆ្នោត សាកល្បងនៅទូទាំង រាជធានី-ខេត្តទាំង២៥ មានប្រជាពលរដ្ឋ បាននាំគ្នា ចុះឈ្មោះចំនួន៨, ២៥៨នាក់ ។

យោងតាមលទ្ធផល បណ្តោះអាសន្ន នៃការចុះបោះឆ្នោត នៅថ្ងៃទី៦ ខែវិច្ឆិកា របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សរុបភូមិទាំងអស់មាន៤១ ក្នុង២៥-រាជធានី-ខេត្ត ។ គិតជាចំនួនភាគរយវិញ មាន២៥.២១ភាគរយ ដែលបានចុះឈ្មោះបោះឆ្នោត។

គួរបញ្ជាក់ថា គ.ជ.ប ចាប់ផ្តើមយុទ្ធនាការ ចុះឈ្មោះបោះឆ្នោតសាកល្បង តាមប្រព័ន្ធកុំព្យូទ័រ ជូនប្រជាពលរដ្ឋរយៈពេល១៥ថ្ងៃ ពីថ្ងៃទី១-១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទូទាំង២៥ រាជធានី-ខេត្ត ៕

ជាង៨ពាន់នាក់ បានចុះឈ្មោះបោះឆ្នោត សាកល្បង រយៈពេល៥ថ្ងៃ