រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី០៤ ខែតុលា ជារៀងរាល់ឆ្នាំ ជាសត្តទិវាជាតិ(បុណ្យសត្វ)

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានសម្រេចថា  ព្រះរាជាណាចក្រកម្ពុជា បានកំណត់យក ថ្ងៃទី០៤ ខែតុលា ជារៀងរាល់ឆ្នាំ ជាសត្តទិវាជាតិ រួមជាមួយនិងសត្តទិវាអន្តរជាតិ (បុណ្យសត្វ) នេះបើតាម ការថ្លែងឲ្យដឹងពីលោក ផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តីឲ្យដឹង ។

សូមជំរាបថា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។

ពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១-សេចក្តីព្រាងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។

២-សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។

៣-បញ្ហាផ្សេងៗ៕