តាំងពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​លើក​ទី​០៥ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​រៀបចំ​​បើក​ការ​តាំងពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​លើក​ទី​០៥ រយៈ​ពេល​​​​​២​ថ្ងៃ ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​០៦-០៧ វិច្ឆិកា ២០១៥ ស្ថិត​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ក្រោម​អធិបតីភាព​លោក​ពេ​ជ សោ​ភ័ន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

ការ​​ពិព័រណ៍​ការងារ​នេះ ក្នុង​គោលបំណង​ចែករំលែក​បទ​ពិសោធន៍ ក៏​ដូច​ជា​បង្កើត​កន្លែង​ជួបជុំ​គ្នា សម្រាប់​អ្នក​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​សម្រាប់​សិស្ស-និស្សិត ដែល​បញ្ចប់​ការ​សិក្សា ដើម្បី​ទទួល​បាន​ព័ត៌មាន​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ ។ ​ដោយការរំពឹងទុកនោះ នឹង​មាន​អ្នកចូលរួម​រក​ការងារ​ធ្វើ​ចំនួន​២​ម៉ឺន​​នាក់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព