សម្តេចតេជោ​ ហ៊ុន សែន​​ ៖ រាជរដ្ឋាភិបាល​​​សម្រេចយកថ្លៃលក់សំបុត្រចូលទស្សនា​អង្គរមក​គ្រប់គ្រងវិញ

រាជធានីភ្នំពេញ ៖​ ​ថ្លែងទៅកាន់អង្គប្រជុំ​គណៈរដ្ឋមន្រ្តី​នៅមុននេះបន្តិច ​​សម្តេចតេជោ ហ៊ុន សែន ​​បានមានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​បានសម្រេចយក​ថ្លៃលក់សំបុត្រ​ចូលទស្សនា​អង្គរមកគ្រប់គ្រងវិញ ។

សូមបញ្ជាក់ថា ​កន្លងមកការគ្រប់គ្រង​ថ្លៃលក់សំបុត្រ​ចូលទស្សនាអង្គរ គឺរាជរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុន​របស់លោកឧកញ៉ា​ សុខ គង់​ ធ្វើការវិនិយោគ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕