រដ្ឋាភិបាល សម្រេច​ដកយក​មក​គ្រប់គ្រង​វិញ​នូវ​ការលក់​សំបុត្រ ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​

ភ្នំពេញ: ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៦​វិច្ឆិកា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា រាជរដ្ឋាភិបាល បានសម្រេច​ដកសិទ្ធិ​ពី​ក្រុមហ៊ុន​សុខ​គង់ ហើយ​រដ្ឋាភិបាល​គ្រប់គ្រង​វិញ​នូវ​ការលក់​សំបុត្រ ដើម្បី​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​បង្កើត​សហគ្រាស​សាធារណៈ ដើម្បី​ធុរៈកិច្ច​គ្រប់គ្រង​រមណីយ​ដ្ឋា​ន​បេតិកភណ្ឌ​អង្គរវត្ត ដែលមាន​ក្រសួងទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អន្តរក្រសួង​រៀបចំ​គណៈកម្មាធិការ​នេះ​៕​