ខណៈនេះ​ក្រុម​អតីតស្ត្រី​បឹង​កក់​ជាង​២០​នាក់​កំពុង​តវ៉ាមុខ​រដ្ឋ​សភា​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​ក្រុមអតីត​​ស្ត្រី​បឹង​កក់​មាន​គ្នា​ជាង​២០​នាក់​បាន​មក​ដល់​មុខ​រដ្ឋ​សភា​ជាតិ​ហើយ​ក្នុង​បំណង​សុំ​ចម្លើយ​ពី​រដ្ឋ​សភា​ក្នុង​ការ​ធ្វើ​អន្តរា​គមន៍​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ដើម្បី​រក​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​ ក្រោយ​ពី​ពួក​គាត់​បាន​ទៅ​សុំ​អន្តរា​គមន៍​នៅ​ស្ថាន​ទូត​អាមេរិក​​ ​​។

​ការ​តវ៉ានេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណងទាមទារ​សំណង​បន្ថែម និង​សុំ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព