នាយ​ឧត្តម​សេនីយ៍​គន់ គីម ព្រមា​ន​​​កម្លាំង​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​មិន​ត្រូវ​យក​លុយ​ពី​ពលករ​​ឆ្លង​ដែន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ លោកនាយ​ឧត្តមសេនីយ៍គន់ គីម​​​ ​អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចំរុះ​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ព្រមា​ន​ដល់​កម្លាំង​ឈ​រជើង​តាម​បន្ទាត់​ព្រំដែន​មិន​ត្រូវ​យក​លុយ​ពី​ពលករ​ឆ្លង​ដែន​ទេ​ ​។ លោក​បាន​លើក​ឡើង​បែប​នេះ​​ក្នុង​ឱកាស​លោក​នាំ​យក​អំណោយ​អាវរ​ងារ​ចែក​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ កាល​ពីរសៀល​ថ្ងៃ​ទី​០៥ ​វិច្ឆិកា ២០១៥​ នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១​ ស្រុក​ព្រះនេត្រព្រះ​។

លោក​ឧត្តមសេនីយ៍ទោ ឈឿ​ង​ សា​រិ​ទ្ធ​ មេបញ្ជាការ​កងពល​ថ្មើរជើង​លេខ​៥១ ​និង​ជា​មេបញ្ជាការ​រង​យោធភូមិ​ទី​៥​ បាន​មាន​ប្រសាសន៍​ស្វាគមន៍​ថា​ ​កម្លាំង​ដែល​ទទួល​អំណោយ​មាន​កម្លាំងយោធា​ និង​កម្លាំង​នគរ​បាល​ជាតិ​ដែល​ឈ​ជើង​ក្នុង​ខេត្តបន្ទាយមានជ័យ​​។

លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម​ អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចំរុះ​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​មាន​ប្រសាសន៍​ថា ​ដោយ​បានការ​យកចិត្តទុកដាក់​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត
ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន​ បាន​នាំ​យក​អំណោយ​អាវ​រងារ​ការពារ​នៅ​រដូវ​ធ្លាក់​ខ្យល់​រងារចែក​ជូន​ដល់​ក​ម្លាំ​ង​ដែល​កំពុង​ការពារ​បូ​រណភាព​ទឹកដី​។

លោក​បានព្រមា​ន​ខ្លាំង​ៗ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ស្ថា​ប័ន​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ថា​ ​រយៈពេល​កន្លង​មក​មាន​បាតុភាព​ច្រើន​ រឿង​កម្លាំង​ឈ​រជើង​តាម​បន្ទាត់​ព្រំដែនគំរាម​ទា​រលុយ​ពី​ពលករ​ចំណាក​ស្រុក​ដែល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង​ធ្វើ​ប្រជាពលរដ្ឋ​ស្អប់​ដល់​កងកម្លាំង​។

លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម ​បាន​ដាស់តឿន​ដល់​ស្ថាប័ន​សមត្ត​កិច្ចការ​បង្ក្រាប​គ្រឿងញៀន​មិន​ត្រូវ​ចាប់​តែ​អ្នក​ប្រើប្រាស់​និង​ចែកចាយ​តិចតួច​ត្រូវ​ចាប់​ឱ្យបាន​ឈ្មួញ​ដែល​ជួញដូរ​គ្រឿងញៀន​ធំ​ៗ​ និង​បាន​ណែនាំ​ដល់​កងកម្លាំង​ដែល​មាន​រថយន្ត​គ្មាន​ពន្ធ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ ​​៕